កំពង់ធំ.នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បាន បន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក ជំទាវ ពេជ្រ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះ ខាតចំនួន១០គ្រួសារថ្មីទៀត ដែលរស់នៅភូមិសុភី ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមាន ជីវភាពលំបាកខ្វះខាតនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូយកចិត្តទុកដាក់ពីជីវភាព រស់នៅនិងដោះស្រាយនូវរាល់ការលំបាកខ្វះខាត ជូនក្រុមគ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពល រដ្ឋនៅគ្រប់ទីកន្លែង ដោយ មិនទុកឲ្យបងប្អូនអតីតយុទ្ធជន ឬប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ ដោយមិនបានដោះស្រាយនោះឡើយ ជាមួយនេះផងដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ ថា៖ដោយសារបច្ចុប្បន្នស្ថានភាពកូវីដ-១៩ មានធូរស្រាល អត្រាឆ្លងនិងការទទួលមរណភាពមានការ ថយចុះ ដោយសារយើងទាំងអស់គ្នា បានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ បានគ្រប់ៗគ្នារួចហើយ ដូច្នេះ រាជរដ្ឋាភិបាលបានសម្រេច បើកប្រទេសជាតិយើងឲ្យដំណើរការឡើងវិញលើគ្រប់វិស័យ ដោយតម្រូវឲ្យ យើងទាំងអស់គ្នារៀនរស់តាមគន្លងថ្មីនៃបរិបទកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការ ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួនកុំបីមានការធ្វេសប្រហែសឡើយ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែង ប្រកបមុខរបរចិញ្ចឹមជីវិតដោយសុច្ចរិតទៀងត្រង់និងគោរពតាមច្បាប់ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជននាពេលនេះ ជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដោយ ក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម .មីចំនួន ០១កេស.ទឹកស៊ីអ៊ីវចំនួន១យួរ.ត្រីខកំប៉ុងចំនួន០១យួរ និងថវិកាមួយចំនួនផងដែរ ។
អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារអតីតយុទ្ធជន មានសេចក្តីរំភើបរីករាយ និង សូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាបំផុត ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានផ្តល់នូវអំណោយស្បៀងអាហារទាំងនេះ តាមរយៈឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំ បន្ទាយស្ទោង យកមកចែកជូនបងប្អូនអតីតយុទ្ឋជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នាពេលនេះនិងសូមគោរពជូនពរឯកឧត្តម លោកជំទាវ និង ក្រុម ការងារទាំងអស់ សូមសមប្រកបតែ នឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀង ឃ្លាតឡើយ៕

