ព្រះវិោហារៈ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ រួមនិង លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធន ធានដី កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចូលរួមជាគណអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “មាគ៌ាផលប៉ះពាល់(Impact Pathway )សម្រាប់កសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព នៅខេត្តព្រះវិហារ “។
ក្រោមគម្រោង វិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព(ASSET)។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង៖១/បង្កើតចក្ខុវិស័យរួមគ្នាអំពីការផ្លាស់ប្តូរដែលត្រូវការ នៅក្នុងប្រព័ន្ធអន្តរាគមន៍ និងផែនការសកម្មភាព ដើម្បីសម្រេចបានវិវឌ្ឍនាការប្រព័ន្ធ កសិកម្ម និងសុវត្ថិភាពចំណីអាហារនៅខេត្តព្រះវិហារ។ ២)បង្កើនការយល់ដឹងរួមលើគោលគំនិតកសិអេកូឡូស៊ី (Agroecology) ឫប្រពលវប្បកម្មដោយនិរន្តរភាព និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព។ គម្រោង ASSET គឺជាគម្រោងថ្នាក់តំបន់ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៏ប្រទេសបារាំង (AFD) សហគមន៏អឺរ៉ុប (EU) និងមូលនិធិបារាំងសំរាប់បរិស្ថានសកល (FFEM) ហើយសម្របសម្រួលដោយអង្កការ GRET និង CIRAD រយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០២០-២០២៥។
សូមបញ្ជាក់ថា សមាសភាពសិក្ខាកាមរួមមាន៖ មន្រ្តីមន្ទីរកសិកម្ម, មន្ទីរបរិស្ថាន, មន្ទីរពានិជ្ជកម្ម, អង្គការនិងដៃគូអភិវឌ្ឍក្នុងខេត្តព្រះវិហារ, ក្រុមហ៊ុនទិញផលិតផលកសិកម្ម និងសហគមន៍កសិកម្មផងដែរ៕

