មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកបរិក្ខាពេទ្យការពារជំងឺកូវីដ19 អំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត.ទៅឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស។

កំពង់ធំ.តាមសំណូមពររបស់លោកនាយកសាលា និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាអនុវត្តហ៊ុន សែនអាចារ្យលាក់ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ2021 ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយក នូវបរិក្ខាពេទ្យការពារជំងឺកូវីដ19 រួមមានម៉ាស់ 4 ស្រទាប់ចំនួន 2,500 ម៉ាស ជែលសម្រាប់លាង សម្អាត ដៃចំនួន 72 ដប និងទឹកអាល់កុលសម្លាប់មេរោគចំនួន30លីត្រ ដែលជាអំណោយរបស់ ឯកឧត្តមឧត្តម សេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក និងលោកជំទាវ ទៅឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងដំណើរការបើកការសិក្សារៀនសូត្រឡើងវិញ សម្រាប់ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 ។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីបានវ៉ាក់សាំងការពារជំងឺកូវីដ19 មកចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ដើម្បីបានដំណើរការបើកប្រទេសជាតិលើគ្រប់វិស័យ ពិសេស បានបើកដំណើរការសិក្សារៀនសូត្រឡើងវិញនៅពេលនេះ ។

លោក លឹម ថេង នាយកសាលាបឋមសិក្សាអនុវត្តហ៊ុនសែនអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ្រ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយឧបត្ថម្ភបរិក្ខាពេទ្យការពារជំងឺកូវីដ19 សម្រាប់ចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រើប្រាស់ក្នុងកាលៈទេសៈ ដែលប្រទេសជាតិយើងកំពុងរស់នៅក្នុងបរិបទកូវីត19 ។

 

Leave a Reply

Your email address will not be published. Required fields are marked *