ខេត្តប៉ៃលិន ៖ រហូតដល់ថ្ងៃទី២៦.១១.២០២១នេះ នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា យោងតាមការផ្សាយព័ត៌មានរបស់ទូរទស្សន៍រស្មីហង្សមាស កាលពីព្រឹកថ្ងៃទី២៥ ឆ្នាំ២០២១។ រដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសព័ត៌មាន និងជម្រាបជូនដំណឹងដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋអាជីវករ ប្រកបអាជីវកម្មសេវាកម្ម និងសាធារណជនគ្រប់ប្រភេទទូទាំងខេត្តប៉ៃលិនទាំងអស់ ឱ្យបានជ្រាបថា ដោយកន្លងមកថ្មីៗនេះ មានជនខិលខូចបានយកឈ្មោះ រដ្ឋបាលខេត្តប៉ៃលិន ទៅប្រើប្រាស់ជាមធ្យោបាយ រូបភាព ឆបោកទ្រព្យសម្បតិ្ត ពុក ម៉ែ បងប្អូន អាជីវករមួយចំនួន។ ទង្វើខាងលើនេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់រដ្ឋបាលខេត្ត ដែលជាទីកន្លែងរដ្ឋបាលរបស់រដ្ឋ សម្រាប់ការទំនាក់ទំនងជាផ្លូវការ និងបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋទូទាំងខេត្ត។
សេចក្តីប្រកាសព័ត៌មានបានបន្តទៀតថា ៖ ដើម្បីជៀសវាងការចាញ់បោកជនខិលខូច ធ្វើឱ្យបាត់ បង់ ឬខូចខាតផលប្រយោជន៍ ដោយប្រការណាមួយរបស់ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ អាជីវករ ប្រកប អាជីវកម្ម សេវាកម្ម និងសាធារណជនទូទាំងខេត្ត ក្នុងករណីមានបុគ្គលជនណាយកឈ្មោះ រដ្ឋបាលខេត្ត ប៉ៃលិន ទៅប្រើប្រាស់គ្រប់កិច្ចការ និងគ្រប់រូបភាព សូមធ្វើការទំនាក់ទំនងមកមន្រ្តីប្រចាំការនៃរដ្ឋបាល ខេត្ត តាមរយ:លេខទូរស័ព្ទ ០៩២ ៧៥ ១១១១/ ០៩៧ ៨៥ ៨៤ ៧៧៧/ ០១៦ ៨០ ៥៤ ៩៩ បញ្ជាក់ជាមុន ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមពុក ម៉ែបងប្អូន ប្រជាពលរដ្ឋ អាជីវករ ប្រកបអាជីវកម្មសេវាកម្ម និងសាធារណជនទូទាំងខេត្ត ជ្រាបជាព័ត៌មាន៕ ដោយ ៖ នីយ៉ា

