ប្រជាពលរដ្ឋ មានទំនាស់ដីធ្លីដ៍រ៉ាំរ៉ៃជាច្រើនឆ្នាំ ចំនួន១៥គ្រួសារ ត្រូវបានអភិបាល ខេត្តប៉ៃលិន ដោះស្រាយបញ្ចប់ឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា

ខេត្តប៉ៃលិន ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត អញ្ជើញដឹកនាំមន្ទីរ អង្គភាពជំនាញ និងភាគីពាក់ព័ន្ធ បើកកិច្ចប្រជុំសម្របសម្រួល  ដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន១៥គ្រួសារ ស្ថិតនៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ដោយអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការស្នើអោយអភិបាលរាជធានី ខេត្ត ត្រូវព្យាយាមសម្របសម្រួល ដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយតម្លាភាព យុត្តិធ៌មត្រឹមត្រូវ ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រៀបចំធ្វើការដោះស្រាយតែម្តង។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្នុងអង្គប្រជុំលោកជំទាវអភិបាលខេត្ត បានស្តាប់អង្គហេតុ និងប្រវត្តិដី រវាងភាគីពាក់ព័ន្ធទាំងអស់ រហូតបានឈានដល់ការសម្របសម្រួលដល់ភាគីដែលមានទំនាស់ទាំងអស់ ដោយអាចផ្សះផ្សាជាមួយគ្នា ទទួលបានការសម្បទាន និងការយោគយល់ចំពោះគ្នាទៅវិញទៅមក ឈានទៅរកការឈ្នះទទួលបានប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់  និងការឯកភាពគ្នាប្រកបដោយភាពរីករាយ ៕ ដោយ ៖ នីយ៉ា

Leave a Reply

Your email address will not be published. Required fields are marked *