អាpriusប្រលះfordលាន់សូដូចរន្ទះអាសាលួតមកមកពីក្រោយបុកអាព្រូសបន្ថែមរបួសធ្ងន់ស្រាល៣នាក់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖គ្រោះលើគ្រោះលោកអភិបាលស្រុករំដួលត្រឡប់មកពីមើលឪពុកក្មេកដែលមានជម្ងឺជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តហើយមានម៉ូតូ១គ្រឿងទៀតបើកលឿនដូចហោះមកបុកបន្ថែមទៀតបណ្តាលឲ្យមានអ្នករងរបួសធ្ងន់និងស្រាល៣នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះបានកើតឡើងនៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៦វិច្ឆិកា២០២១នៅត្រង់ចំណុចផ្លូវបំបែកជាបួននៃកំណាត់ផ្លូវលេខ១០៧និងផ្លូវលេខ២០៨ស្ថិតក្នុងភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក (Ford RANGER )ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-9192 បើកបរពីទិសខាងលិចមកទិសខាងកើតលុះមកដល់ចំណុចកើហេតុខាលើក៏មានរថយន្ត១គ្រឿងទៀតម៉ាក TOYOTA  PRUIS ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង2A-5559 បើកបរពីទិសខាងជើងទៅទិសខាងត្បូងយ៉ាងលឿនក៏បុកជាមួយរថយន្តfordពេញទំហឹងលាន់ដូចរន្ទះ(ចំទ្វារថយន្តfordខាងមុខ)ខណៈនោះក៏មានបុរសម្នាក់បើកម៉ូតូ១គ្រឿងម៉ាក Yamaha សាលួតធ្វើដំណើរពីទិសខាងលិចមកកើតលឿនដូចស្របនិងរថយន្តfordក៏បុកចំទទឹងរថយន្តpriusពេញទំហឹងបណ្តាលឲ្យដាច់ម៉ូតូជាពីរអ្នកបើកម៉ូតូបោកខ្ទប់ទៅនិងរថយន្តរងរបួសក្បាលនិងបាក់ដៃខាងឆ្វេងសន្លប់ស្តូកស្តឹង។ ចំណែកអ្នកបើកបររថយន្តpriusរបួសធ្ងន់ជាប់នៅក្នុងរថយន្តត្រូវអ្នកឃើញហេតុការជួយទាញទ្វារនាំចេញពីរថយន្ត (បុកទ្រូងនិងចង្កូត របួសជើងទាំងសងខាងធ្ងន់)។

ចំណែកអ្នកបើកបររថយន្តford គឺគេស្គាល់ថា លោកសុខារ៉ាម អភិបាលស្រុករំដួល របួសស្រាល ត្រូវបានអ្នកជិតខាងដឹកទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីព្យាបាល។

ប្រភពបន្តថា អ្នកបើកបររថយន្តម៉ាកpriusមានឈ្មោះមាស ខេមរា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិរាមសេនា ឃុំ ដូង ស្រុក រមាសហែក (របួសជើងទាំងពីនិងបុកទ្រូងនិងចង្កូតរថយន្តធ្ងន់)សមត្ថកិច្ចបានពិនិត្យជាតិអាកុលឃើញថា អ្នកបើកបររថយន្តpriusមានជាតិអាកុល ១.១១ ហើយប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាមុនកើតហេតុគេឃើញឈ្មោះ មាស ខេមរា ចេញពីហាងផឹកស៊ីមួយនៅភូមិស្រះវង្សសង្កាត់ស្វាយរៀងក្បែកន្លែងកើតហេតុនោះ។

រីឯអ្នកបើកម៉ូតូឈ្មោះ ភាព មុខរបរលក់ដូររស់នៅ ភូមិក្បាលស្ពាន សង្កាត់ ពោធិតាហោ ក្រុងស្វាយរៀង មានជាតិអាល់កុលដែរ របួសក្បាលនិងបាក់ដៃខាងឆ្វេងសន្លប់នៅនិងកន្លែង។រថយន្តpriusខូចខាតយ៉ាងដំណំខ្ទេចខាងមុខទាំងស្រុង កំពៀតទ្វាខាងឆ្វេងធ្ងន់។ រថយន្តfordបន្ថែមល្បឿនបុកឡើងលើខឿនជ្រុលទៅបុកបង្គោលស្លាកវីងទើបអស់ល្បឿនទៅមុខលែងរួច ខូចខាតធ្ងន់ដាច់កង់ខាងមុខសំពៀតទ្វាមុខខាងឆ្វេង បាក់ដែកឈ្នាន់ខាងឆ្វេង ផ្ទុះពោងខាងឆ្វេងចំនួន២។រីឯម៉ូតូដាច់ជាពីរកំណាត់ខូចធ្ងន់។ បន្ទាប់ពីគ្រោះថ្នាក់បាន២០នាទីទើបសមត្ថកិច្ចមកដល់ហៅរថយន្តសាមុយដឹកជនរងគ្រោះម្ចាស់ម៉ូតូទៅមន្ទីរពេទ្យខេត្តដើម្បីសង្គោះ ហើយបន្ទាប់មករថយន្តសាមុយមកដឹកម្ចាស់រថយន្ត priusទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។

រហូតដល់វេលាម៉ោង៩និង៤៥នាទីយប់ទើបរថយន្តស្ទូចបានមកស្ទូច រថយន្តទាំងពីគ្រឿងយកទៅរក្សារទុកនៅអធិការដ្ឋាននគបាលក្រុងស្វាយរៀងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *