ឡានដឹកមេនបូជាសពឡើងទូកឆ្លងស្ទឹងក្រឡាប់ចូលទឹកស្លាប់តៃកុង

កណ្តាល ៖មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកបង្កឡើងដោយជនរង គ្រោះដោយខ្លួនឯង បណ្តាលឱ្យតៃកុងឡានស្លាប់នៅកន្លែងកើតហេតុ នាថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទី នៅចំណុចកើតហេតុស្ទឹងក្រោយវត្តទួលស្លែងប្រហែល២០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តម៉ាកហ៊ីយនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2X-3530 ដឹកសម្ភារសម្រាប់បូជាសពបើកឆ្លងទូកដវត្តទួលស្លែង មានទិសដៅពីត្រើយខាងជើងទៅត្រើយខាងត្បូង( ភូមិត្រឡោកបែក-ភូមិទួលស្លែង ) បើកបរដោយឈ្មោះ គីម ស៊ឹង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរសង់មេនបូជាសព និងជាម្ចាស់រថយន្ត (ស្លាប់នៅកន្លែងកើតហេតុ ) ។ សមត្ថកិច្ចបន្តថា ខណៈពេលកំពុងតែឆ្លងមកជិតដល់ត្រើយខាងត្បូងក៏មានខ្យល់បក់រេទូកដទៅទិសខាងលិចបណ្ដាលឱ្យក្រឡាប់លិចទូក និងអ្នកបើកបររួមទាំងរថយន្តលង់ទឹកស្លាប់តែម្ដង ។

បើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចនិងយោងតាមការស្ដាប់ព័ត៌មានក្បែរកន្លែងកើតហេតុថា «ករណីនេះបង្កឡើងដោយជនរងគ្រោះធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន មិនស្ដាប់តាមការណែនាំរបស់អ្នកបើកទូកដឱ្យរុះរើសម្ភារចុះខ្លះព្រោះ ចម្លងខ្លាចក្រែងមានឧបសគ្គ, ដូចការរៀបរាប់ខាងលើ តែជនរងគ្រោះមិនស្ដាប់ ហើយជជេសមិនធ្វើតាមដោយថាខ្លួនថាប្រញាប់ ទៅរៀបចំសងមេនបូជាសពអ្នកដទៃទៀត ដោយអ្នកបើកបររថយន្តបង្ខំពេក ទើបអ្នកបើកទូកដរចម្លង ,ខណៈពេលកំពុងឆ្លងជិតដល់ត្រើយម្ខាងទៀតស្រាប់តែមានខ្យល់បក់រេលិចទាំងទូកនិង អ្នកបើកបររថយន្តក្នុងទឹកស្ទឹងតែម្ដងទៅ» ។

ចំពោះករណីនេះ ក្រោយពីទទួលបានព័ត៌មានភ្លាមលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការប៉ូលិសស្រុកកោះធំ បានដឹកនាំកម្លាំងប៉ូលិសជំនាញនិងប៉ូលិសប៉ុស្ដិ៍រដ្ឋបាល ចុះទៅដល់កន្លែងកើតហេតុ  ដើម្បីធ្វើការស្រង់យកមធ្យោបាយនិងជនរងគ្រោះឡើងគោក( លទ្ធផលនៃការសង់សពនិងមធ្យោបាយអស់រយៈពេល ៨ ម៉ោង គិតត្រឹម ៧ ព្រឹក រហូតដល់២រសៀល ) ។

ករណីនេះដែរក្រុមគ្រួសារជនរងគ្រោះ សំណូមពរសមត្ថកិច្ចមិនប្ដឹងផ្ដល់ទាមទារលើភាគីណាទេដោយសារប្ដីខ្លួនបើកបរធ្វេសប្រហែសដោយខ្លួនឯង ណាមួយទូកដជារបស់វត្ត ចម្លងមិនបង់ប្រាក់គឺជារបស់រួមសម្រាប់ចម្លងប្រជាពលរដ្ឋ តែសូមសំណូមពរយកតែមធ្យោបាយ និងសពជនរងគ្រោះធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ៕ដោយ ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *