អភិបាលខេត្តស្វាយរៀងអញ្ជើញបើកវិញ្ញាសារ ប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់សាលាខេត្តស្វាយរៀង ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យ ស្វាយរៀង

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃអាទិត្យ៩រោច  ខែកត្តិក  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស ២៥៦៥  ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ  ឯកឧត្តម ម៉ែន  វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង  បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវិញ្ញាសារ  ប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់សាលាខេត្តស្វាយរៀង  ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យ ស្វាយរៀង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម  អភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ  ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡងផងដែរ។

សូមបញ្ជាក់ជូនផងដែរថា  វិញ្ញាសារប្រឡង ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់  និងក្របខ័ណ្ឌមន្ត្រីក្រមការរយះពេលមួយព្រឹកនេះ  រួមមាន៖  ជំនាញឯកទេស និងភាសារអង់គ្លេស។

Leave a Reply

Your email address will not be published. Required fields are marked *