ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាន អញ្ជើញ កាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅរដ្ឋបាល ខេត្តត្បូងឃ្មុំ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលការប្រឡងជ្រើសរើសនេះបានធ្វើឡើងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលមានបេក្ខជនចូលរួមចំនួន១៣៣រូប។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ការសិក្សារៀនសូត្រគឺជារឿងមួយសំខាន់ណាស់ សម្រាប់ប្អូនៗគ្រប់រូប តែអ្វីដែលកាន់តែសំខាន់នោះ គឺក្រោយការការៀនសូត្រ ដែលទាំងអស់គ្នាត្រូវប្រគួតប្រជែងលើទីផ្សារកាងារ មិនថាក្នុងក្របខណ្ឌរដ្ឋ ឬ ឯកជននោះទេ ដែលទាមទានូវចំនេះដឹងយ៉ាងពិតប្រាកដ ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាព ដើម្បីទទួលបានជោគជ័យ រៀងៗខ្លួន ហើយក្នុងនោះមិនត្រូវធ្វើសកម្មភាពណាមួយដែលខុសទៅនឹងលក្ខណនៃការប្រឡងឡើយ ពោលគឺប្រើប្រាសសមត្ថភាពរៀងៗខ្លួនប្រកបដោយតម្លាភាព និងភាពយុត្តិធម៌ ។
សូមជម្រាបថា ការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅ រដ្ឋបាល ខេត្តត្បូងឃ្មុំ ក្នុងក្របខ័ណ្ឌ មន្ត្រី រាជការស៉ីវីលក្រសួងមហាផ្ទៃ មានបេក្ខជនសរុបចំនួន ១៣៣នាក់ ស្មើនឹង មាន៩បន្ទប់ ក្នុងនោះ ក្របខ័ណ្ឌមន្ត្រីគ្រប់រដ្ឋបាលជាន់ខ្ពស់៤បន្ទប់ ៦២នាក់ និងក្របខ័ណ្ឌមន្ត្រីក្រមការ ៥បន្ទប់ ៧១ នាក់ ដោយប្រើរយៈពេល១ព្រឹក មានវិញ្ញាសារ ជំនាញឯកទេស និងភាសារអង់គ្លេស ៕

