បេក្ខជនជាង៤០០នាក់ ដាក់ពាក្យ ប្រឡង ជ្រើសរើស ចូល បម្រើ ការងារ នៅ រដ្ឋបាល ខេត្តកំពង់ចាម

កំពង់ចាម :  ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាង ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  នាព្រឹក ថ្ងៃទី ២៨  ខែវិច្ឆិកា  ឆ្នាំ ២០២១ នេះ បាន អញ្ជើញកាត់បេីបវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជន ឲ្យ ចូល បម្រើ ការងារ នៅ រដ្ឋបាលខេត្តកំពង់ចាម ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ។

គួរ បញ្ជាក់ ថា  ការប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីក្រមការ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល សម្រាប់ឆ្នាំ២០២១ នេះបានចាប់ដំណើរការនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្រោម កិច្ចសហការរវាង អាជ្ញាធរដែនដី និងក្រសួងមហាផ្ទៃ ។ ដោយឡែកសម្រាប់ខេត្តកំពង់ចាម បានជ្រើសរើសយកសាលាបឋមសិក្សា និងវិទ្យាល័យ ដីដុះ ធ្វើជាមណ្ឌលប្រឡង ដែលក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ មានចំនួន ៥បន្ទប់ ក្របខ័ណ្ឌមន្ត្រីក្រមការ មាន ៦បន្ទប់ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល មានចំនួន  ១៦បន្ទប់ ។  ដែលមានបេក្ខជនដាក់ពាក្រប្រឡងសរុបចំនួន ៤០៧នាក់ ក្នុងនោះមានបេក្ខជនដាក់ពាក្យប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៧៦នាក់ ស្រីចំនួន ៣៦នាក់ ក្របខ័ណ្ឌមន្ត្រីក្រមការចំនួន ៩២នាក់ ស្រីចំនួន ៤៦នាក់ និងក្របខ័ណ្ឌលេខាធិការដ្ឋបាលចំនួន ២៣៩នាក់ ស្រីចំនួន ១៧៥នាក់។ ក្នុងនោះត្រូវធ្វើការជ្រើសរើសទាំង ៣ក្របខ័ណ្ឌ នៅខេត្តកំពង់ចាម  ចំនួន ៨នាក់ ។

ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំងតំណាងក្រសួងមហាផ្ទៃ បានចូលរួមកាត់វិញ្ញាសារបើកការប្រឡងនេះ ដែលមានវិញ្ញាសារ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីក្រមការ រយៈពេល២ម៉ោង ជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ និងភាសារអង់គ្លេស និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល រយៈពេល ២ម៉ោង ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា  ផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *