កំពង់ធំ៖សកម្មភាពបម្រើ អតីតយុទ្ធជននៅខេត្តកំពង់ធំ ប្រៀបបាននឹងភ្លៀងរលឹម ។ ទីណាអតីតយុទ្ធជន មានការលំបាកខ្វះខាតទីនោះ តែងតែមានមុខប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ទៅ ដល់ដោយមិនគិតពីការនឿយហត់ឬថ្ងៃឈប់សម្រាកឡើយ។ ជាក់ស្ដែងនៅព្រឹកថ្ងៃអាទិត្យទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាន បន្តនាំយកនូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម និងគ្រួសារអតីត យុទ្ធជនពលីចំនួន១២គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ ធំ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេ លោកតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជនយើងនៅគ្រប់ពេលវេលានិងនៅគ្រប់ទីកន្លែង ពិសេសក្នុងស្ថានភាពដែលប្រទេសជាតិ យើងកំពុងរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីតយុទ្ធជនពលី ត្រូវរៀនរស់នៅតាមគន្លងថ្មីនៃបរិបទកូវីដ-១៩ ដោយត្រូវបន្តអនុវត្តឲ្យបានម៉ឺង ម៉ាត់បំផុតតាមវិធានការ៣ការពារនិង ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលដែលប្រទេសជាតិ យើង បើកឲ្យមានដំណើរការប្រក្រតីភាពឡើងវិញនេះ និងត្រូវបន្តខិតខំធ្វើស្រែចំការដាំបន្លែ បង្ការ ចិញ្ចឹមសត្វដើម្បីជីវភាពក្នុងគ្រួសារ ព្រមទាំងត្រូវចូលរួមអនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាពនៅក្នុងមូលដ្ឋានដែលយើងកំពុងរស់នៅ ។
អំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភជូនគាត់នៅពេលនេះ ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន៣០គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីចំនួន១យូរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ ។

