អាជ្ញាធរខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធវិធានការទប់ស្កាត់ និងបង្ក្រាបការកាប់ព្រៃលិចទឹក ទន្រ្ទានដីបឹងទន្លេសាប

 

កំពង់ចាម :  ដោយអនុវត្តតាម បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត  ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជំនាញ  កងកម្លាំង ប្រដាប់ អាវុធ ទាំង ៣  និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេស តាមរយៈប្រព័ន្ធវីដេអូConference ស្តីពីវិធានការទប់ស្កាត់  និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប  មកធ្វើជាកម្មសិទ្ធិ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

គួរ បញ្ជាក់ ថា  កិច្ចប្រជុំជាបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពី សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និង អភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅ តំបន់ បឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង  ក្នុងនោះ ក៏មាន ខេត្តមួយចំនួនទៀតនៅជុំវិញបឹងទន្លេសាប ដែលមាន ដូចជា ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ខេត្តកណ្តាល និងខេត្តកំពង់ចាម ផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *