ពីនាក់ប្ដីប្រពន្ធប្ដីឈ្មោះ សារឿន ប្រពន្ធឈ្មោះ ដា ហៅយាយអឿន ដែលជាឈ្មួញឈើ កំពុងតែមានមហិទ្ធិរិទ្ធចំនួន២ស្រុក ក្នុងខេត្តព្រះវិហារយកឈ្មោះ អ្នកមានអំណាច មកគំរាមគេឯង

ដោយ ស៊ឹម ចរិយា

ព្រះវិហារៈ ពីនាក់ប្ដីប្រពន្ធជាឈ្មួញឈើ មានឈ្មោះ ថា សារឿន និង ចែដា ហៅយាយអឿន កំពុង តែពើងទ្រូង ពាស់ពេញស្រុកចំនូន២គឺស្រុកត្បែងមានជ័យ និងស្រុកឆែបក្នុងខេត្ត ព្រះវិហារ យកឈ្មោះ អ្នកមានអំណាចមកគំរាមគេឯងដើម្បីរកស៊ីទិញឈើ ផ្ទះចាស់រួចដឹក ជញ្ជូន យកទៅចែកចាយនៅស្រុកទ្រាំងខេត្តតាកែវ។

កាលពីថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ២០២១កន្លងទៅនេះ ស្រ្តីឈ្មួញឈើឈ្មោះដា ហៅយាយអឿន រួមនិងប្ដីឈ្មោះ សារឿន បានធ្វើសកម្មភាពយករថយន្តយីឌុបមកលើកឈើផ្ទះចាស់ ដែលបាន ប្រើប្រាស់លាយឡំនិងឈើមិនទាន់ប្រើប្រាស់លើកជាគំរូផ្ទះហាលថ្ងៃហាលភ្លៀងរយៈពេលបីបួនខែរួចរុះដឹកជញ្ជូនសំអាងលើលិខិតដឹកជញ្ជូនអាជ្ញាធរមូលដ្ឋានស្ថិតនៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

បើតាមការបញ្ជាក់ពីមជ្ឍដ្ឋានមួយចំនួននៅតាមបណ្ដាស្រុកចំនួន២ខាងលើបញ្ជាក់មក (អង្គភាពគេហ៌ទំព័រសង្គមសន្តិភាព)បានឲ្យដឹងថាការប្រមូលទិញផ្ទះចាស់របស់ពីនាក់ប្ដីប្រពន្ធខាងលើនេះមិនសុទ្ធសឹងតែផ្ទះចាស់នោះទេ គឺមានលាយឡំនិងឈើថ្មីត្រាំទឹកហាល ថ្ងៃវាយដែកគោល ជាពិសេសឈើថ្មីលើកគ្រោងជាផ្ទះ ទុកចោល៣ទៅ៤ខែដើម្បីឲ្យប្រែសំបុលរួចរុះរើដឹក ជញ្ជូនធ្វើអាជីវកម្ម។

មហាជនជាច្រើនបានធ្វើការរិះគន់ទៅលើអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ចំៗ ថាកុំចេះតែកាន់ ប៊ិច ស៊ីញ៉េ បោះត្រាបិទភ្នែក អនុញ្ញាតព្រោះតែទទួលបានលាភសក្ការៈ សូមត្រួតពិនិត្យ ឲ្យបាន ជាក់លាក់សឹម ស៊ីញ៉េអនុញ្ញាត។

មហាជនលើកឡើងបន្តទៀតថា គួណាតែអាជ្ញាធរស្ថាប័នមាន សមត្ថកិច្ចជាពិសេស ក្រុមការងារគណៈកម្មាការបង្រ្គាបបទល្មើសធន់ធានធម្មជាតិព្រៃឈើថ្នាក់ខេត្តគួរណាស់តែរិតត្បិតនូវ លិខិតស្នើរសុំរបស់ក្រុមឈ្មួញពីនាក់ប្ដីប្រពន្ធនេះផង ព្រោះថាឈ្មួញឈើពីរ នាក់ប្ដីប្រពន្ធនេះមិនត្រឹមតែស្នើរសុំដឹកមួយជើងនេះទេ បើនិយាយរាប់ជើង រាប់ទៅទាល់ តែភ្លេចទៅហើយ បើមិនដូចច្នេះទេព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការដែលជា ព្រៃអនុក្រិត្តដែលឡាយព្រះហត្ថលេខាពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាច្បាស់ជា រលាយសាបសូននៅពេលដ៏ខ្លី ខាងមុខនេះជាក់ជាមិនខានដោយសាតែពីនាក់ប្ដីប្រពន្ធបង្កើត មុខរបរបែបនេះ ធ្វើជាកន្ទេលធំ បន្លំដេក៕

ពាក់ព័ន្ធនិងការចុះផ្សាយនេះ (អង្គភាព គេហទំព័រ សង្គមសន្តិភាព) យើងខ្ញុំរងចាំការបក ស្រាយរាល់សាមី រៀងរាល់ម៉ោងធ្វើការ។

Leave a Reply

Your email address will not be published. Required fields are marked *