កំពង់ធំៈ ហេតុការណ៏ គ្រោះថ្នាក់ចរាចរ នេះ បានកើតឡើងកាលពីថ្ងៃម្សិលមិញ នៅតាមបណ្តោយផ្លូវជាតិ លេខ០៦ ត្រង់ចំណុចភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុននឹងកើតហេតុ គេឃើញរថយន្ត បើកមុខគេ ម៉ាកណាវ៉ារ៉ា បានអកសឺ នឹងបុរសម្នាក់ជិះម៉ូតូ ឆ្លងផ្លូវ ហើយជាន់ហ្វ្រាំង យ៉ាងជង្រុកដើម្បី គេចមិនអោយបុកម៉ូតូ ទើប រថយន្តបើកបរពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ ក៏បុកបន្តកន្ទុយគ្នាតែម្តង គឺ រថយន្តទាំង៤គ្រឿងនោះ មាន ម៉ាកហិនដាយបើកកណ្តាលគេនោះ បានខូចខាតខ្ទេចស្ទើរទាំងស្រុង ហើយស្លាប់ក្មេងស្រី ម្នាក់ ដែលមានទើបតែអាយុជា១ឆ្នាំ ចំណែក រថយន្តបើកក្រោយគេ ម៉ាកRX.300 ក៏ខូចខាតយ៉ាងតំណំដែរ.និងរថយន្ត២គ្រឿងទៀតខូចតិចតួច។
សមត្ថកិច្ចចរាចរ ស្រុកតាំងគោកបានបញ្ជាក់ថា រថយន្តដែលមានគ្រោះថ្នាក់ខាងលើនេះ គឺធ្វើដំណើស្របគ្នា ពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៦ គឺពីភ្នំពេញទៅសៀមរាប ហើយក្មេងស្រីម្នាក់ដែលរងគ្រោះនោះ បានបាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីរបង្អែក ស្រុកបារាយណ៏ សន្ទុក។
ក្រោយពេល សមត្ថកិច្ចបានធ្វើការវាស់វែង និងសម្រួលចរាចរ ហើយប្រមូលយកវត្ថុតាងទៅដោះស្រាយគ្នា នៅអធិការស្រុកតាំងគោក ចំណែកក្មេងស្រីរងគ្រោះប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យមូលហេតុ គឺរថយន្ត អកនឹងម៉ូតូ ឆ្លងកាត់ផ្លូវ ហើយរថយន្តបើកបរលឿន ហើយទុកចន្លោះ សុវត្ថិភាព ខ្លី។

