កំពង់ចាម : ដោយមើលឃើញពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ឈរលើប្រយោជន៍ជាតិ និងប្រជាជន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងក្រោមការដឹកនាំដោយភាពវ័យឆ្លាត ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលកំពង់ចាម ធ្វើឲ្យអតីតថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអតីត គណបក្ស សង្គ្រោះ ជាតិ បានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ។
ជាក់ស្តែង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការ គណបក្សប្រជាជន កម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញជួបស្វាគមន៍ និងសំណេះសំណាលជាមួយបងប្អូនដែលជាអតីតថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់ នៃអតីត គណបក្ស សង្គ្រោះ ជាតិ ចំនួន ៥រូប ដឹកនាំដោយឯកឧត្តម ខាត់ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម ដែលពួកគាត់បានភ្ញាក់រលឹកមកសុំចូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈគណបក្សខេត្តកំពង់ចាម ។ ជំនួបខាងលើក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ រួមនឹងឯកឧត្តមសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មួយចំនួនទៀត ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្ត ។
គួរបញ្ជាក់ថា ក្នុងចំណោមសមាសភាពអ្នកទាំង៥ រូបខាងលើ ដែលមកសុំរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន:
១-លោក កែវ គឹមឆាន អតីតជាចៅសង្កាត់រងទី២ សង្កាត់កំពង់ចាម និងជាអតីតប្រធានបក្ស អតីតCNRP សង្កាត់កំពង់ចាម ។
២-លោក រាម ថន អតីតជាបេក្ខជន ពេញសិទ្ធិ សង្កាត់កំពង់ចាម ។
៣-លោក ហាវ ប៊ុនធឿន អតីតជាបេក្ខជន ពេញសិទ្ធិ សង្កាត់កំពង់ចាម ។
៤-លោក សំ ម៉េង អតីតាសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ អតីតCNRP ។
៥-កញ្ញា កែវ ចរិយា អតីតជាប្រធានយុវជន អតីតCPRP សង្កាត់កំពង់ចាម ។

