សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបងចាប់ខ្លួនមនុស្ស៨នាក់ពាក់ព័ន្ធករណីរំលោភដីអភិរក្ស មច្ឆា ជាតិមន្ត្រី

ដោយ៖សៅ នៅ

បាត់ដំបង៖ អ្នក ជាប់ ពាក់ព័ន្ធ រំលោភបំពាន ទន្ទ្រាន ដី អភិរក្ស មច្ឆា ជាតិ បាន ០៨ នាក់  ត្រូវសមត្ថកិច្ចកងរាជ អាវុធហត្ថ ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួននៅក្នុង ភូមិសាស្ត្រ ខេត្តបាត់ដំបង ។

តាមប្រភព ខាងលើ បន្តថា  ការចុះ បង្ក្រាប ជំ ហ៊ាន ដំបូង នេះ  ធ្វើឡើង នៅ ថ្ងៃទី ២៩  ខែ វិ ច្ឆិកា   ដោយ កម្លាំង មន្ទីរ ស្រាវជ្រាវ និង បង្ក្រាប បទ ល្មើសបាន សហការ ជាមួយ អាវុធហត្ថ ស្រុក ឯក ភ្នំ  និង ជំនាញ ជលផល ស្រុក ឯក ភ្នំ ចុះ ដល់ ចំណុច អូរ កំបុត  ស្ថិត ក្នុងភូមិ ព្រែក ឆ្តោ  ឃុំ ពាម ឯក ស្រុក ឯក ភ្នំ  ខេត្តបាត់ដំបង  ធ្វើការ ឃាត់ខ្លួន ជន សង្ស័យ ០៨ នាក់  រួម និង វត្ថុតាង មួយចំនួន។

ជនពាក់ព័ន្ធ ដែលត្រូវបានរួមមាន៖១-ឈ្មោះ  ប៉ិ ប ហាក់  ភេទ ប្រុស  អាយុ ៣៦ ឆ្នាំ  មុខរបរ កសិករទីលំនៅ ភូមិ គោក ដូង  ឃុំ ពាម ឯក ស្រុក ឯក ភ្នំ  ខេត្តបាត់ដំបង ។  ២-ឈ្មោះ  ងួន  គក់  ភេទ ប្រុស  អាយុ ៤១ ឆ្នាំ  មុខរបរ កសិករ  ទីលំនៅ ភូមិ គោក ដូង  ឃុំ ពាម ឯក  ស្រុក ឯក ភ្នំ  ខេត្តបាត់ដំបង  ( ម្ចាស់ ត្រា ត់ ទ័ រ ) ។ ៣-ឈ្មោះ  គង់ ប៊ុនធឿន  ភេទ ប្រុស  អាយុ ២៤ ឆ្នាំ  មុខរបរ កសិករ  ទីលំនៅ ភូមិ គោក ដូង  ឃុំ ពាម ឯក  ស្រុក ឯក ភ្នំ  ខេត្ត បាត់ដំបង ។ ៤-ឈ្មោះ  ងី ថង ភេទ ប្រុស អាយុ ២០  ឆ្នាំ មុខរបរ កសិករ  ទីលំនៅ ភូមិ គោក ដូង  ឃុំ ពាម ឯក  ស្រុក ឯក ភ្នំ  ខេត្តបាត់ដំបង ។ ៥-ឈ្មោះ  គង់ សុរិន្ទ  ភេទ ប្រុស  អាយុ ៥៤ ឆ្នាំ  មុខរបរ កសិករ  ទីលំនៅ ភូមិ គោក ដូង  ឃុំ ពាម ឯក  ស្រុក ឯក ភ្នំ  ខេត្តបាត់ដំបង ។ ៦-ឈ្មោះ  ប៉ិ ប ផន  ភេទ ប្រុស  អាយុ ៣០ ឆ្នាំ  មុខរបរ កសិករ  ទីលំនៅ ភូមិ គោក ដូង  ឃុំ ពាម ឯក  ស្រុក ឯក ភ្នំ  ខេត្តបាត់ដំបង ។  ៧-ឈ្មោះ  ងួន វណ្ណៈ  ភេទ ប្រុស  អាយុ ២៦ ឆ្នាំ  មុខរបរ កសិករ  ទីលំនៅ ភូមិ ពេជ្រ ចង្វា  ឃុំ ព្រៃកប្បាស់  ស្រុក ព្រៃកប្បាស់  ខេត្តតាកែវ ។ ៨-ឈ្មោះ  ហៃ ឆៃ  ភេទ ប្រុស អាយុ ១៣ ឆ្នាំ  មុខរបរ កសិករ  ទីលំនៅ ភូមិ គោក ដូង  ឃុំ ពាម ឯក  ស្រុក ឯក ភ្នំ  ខេត្តបាត់ដំបង ។

ក្នុងនោះ សមត្ថកិច្ចបានដកហូត វត្ថុតាង បានរួម មាន  ត្រា ត់ ទ័ រ ០១ គ្រឿង  គោយន្ត ០១ គ្រឿង  កា រណូត ស្មាច់ មាន ម៉ាស៊ីន ០២ គ្រឿង , ម៉ាស៊ីន កា រណូត ០១ គ្រឿង ។

បច្ចុប្បន្ន ជន ជាប់ ពាក់ព័ន្ធ ទាំងអស់ កម្លាំង ជំនាញ កំពុង ឃាត់ខ្លួន សាកសួរ និង ចាត់ការ បន្ត តាម នីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *