ដោយ៖ភាវុន
កណ្តាល ៖ ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃអង្គារទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទីក្នុងករណីជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ស្ថិតចំណុចក្នុងរោងនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ ឡេង មិត្ត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង,២-ឈ្មោះ យេវ រ៉ាដាង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិពាមសាលា ឃុំស្អាងភ្នំស្រុកស្អាង,៣-ឈ្មោះ ពៅ លីដា ហៅ ហេង ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ ពាមសាលាឃុំស្អាងភ្នំ ស្រុកស្អាងនិង៤-ឈ្មោះ ឆុំ វ៉ាន់ដា ភេទស្រី អាយុ៣០ នៅ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៩ កញ្ចប់តូចនិងទូរសព្ទ ចំនួន០២គ្រឿង ម៉ាក់សាមសុងពណ៌សនិងreaime ពណ៌ទឹកប៊ិច។
ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ បានចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឃុំស្អាងភ្នំ ,លុះដល់ចំណុចកើតហេតុខាងលើក៏បានប្រទះឃើញជនសង្ស័យទាំងបួននាក់ខាងលើក៏បានត្រួតពិនិត្យឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន០៩កញ្ចប់តូចនៅនឹងខ្លួនរបស់ឈ្មោះ ឡេង មិត្ត រួចបាននាំខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងមកប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច, ឈ្មោះឡេង មិត្ត បានឆ្លើយសារភាពថា «គ្រឿងញៀនចំនួន០៩ កញ្ចប់តូចខាងលើគឺជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញក្នុងតម្លៃ១០០០០០រៀល (ដប់ម៉ឺនរៀល) ពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅភូមិព្រែកគយ ស្រុកស្អាងយកមកចែកចាយបន្ត ក្នុងមួយកញ្ចប់តូចតម្លៃ២០០០០រៀល(ពីម៉ឺនរៀល)»។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

