ចាស់ជរាគ្មានទីពឹង ជាង៥០០នាក់ នៅក្នុងក្រុងកំពង់ចាម ទទួលបាន អាវរងារ និងស្បៀងអាហារ របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម :  ចាស់ជរាគ្មាន ទីពឹងប្រមាណជា ៥៥០នាក់  នៅក្នុងក្រងកំពង់ចាម  ទទួលបានអាវរងារ និងស្បៀងអាហារ  ដែលជា អំណោយ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃ កម្ពុជា  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម  ដែលពិធី សំណេះសំណាល  និង ចែកអំណោយ នេះបាន ធ្វើឡើង នាព្រឹក ថ្ងៃទី ១  ខែធ្នូ  ឆ្នាំ ២០២១  នៅ សាលា ខេត្ត កំពង់ចាម  ក្រោម វត្តមាន ឯកឧត្ដម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្ត  និង ថ្នាក់ដឹកនាំ  មន្ត្រី រាជការ ជាច្រើន រូប ទៀត ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានថ្លែងថា  បន្ទាប់ ពី    ក្រសួងធនធានទឹក និងឧតុនិយម   បាន ជូន ដំណឹង  អាកាសធាតុ ចុះ ត្រជាក់ ជាបន្តបន្ទាប់  នោះ  សម្តេច តេជោ  ហ៊ុន  សែន  មាន ការ ព្រួយបារម្ភ ជាខ្លាំង  ចំពោះ សុខភាព  និង ជីវភាព រស់នៅ   របស់ បងប្អូន ប្រជាពលរដ្ឋ  ជាពិសេស លោកយាយ  លោកតា  ដែល មាន វ័យ ចំណាស់  ងាយរង នឹង ជំងឺ ផ្សេងៗ  ដូច្នេះ  អាជ្ញាធរ  រួមនឹង សប្បុរសជន  បាន នាំយក អំណោយ របស់  សម្តេច  មក ចែក ជូន លោកយាយ  លោកតា  ក្នុង ឱកាស នេះ  ។

ឯកឧត្តមអភិបាលខេត្ត  បាន ថ្លែង បន្ត ទៀត ថា  មិន ចំពោះ តែអាកាសធាតុ  រងារ  ក្តៅ   គ្រោះ រាំងស្ងួត   ឬ ពលរដ្ឋ យើង ជួប គ្រោះ  បញ្ហា ផ្សេងៗ នោះទេ  សម្តេច តេជោ  ហ៊ុន  សែន  តែងតែ   ណែនាំ ដល់  អាជ្ញាធរ  ឲ្យ ខិតខំ យកចិត្តទុកដាក់  ផ្តល់ ភាព កក់ក្តៅ  និង ជួយ អន្តរាគមន៍  ទាន់ពេលវេលា  ជាក់ស្ដែង ក្នុង បរិបទ កូវីដ -១៩   រយៈពេល ១ឆ្នាំ កន្លង មក នេះ  រាជរដ្ឋាភិបាល ក៏បាន បង្កើត កម្មវិធី  គាំពារ សង្គម ផ្តល់ ជូន ជា សាច់ ប្រាក់ ជូនដល់ប្រជាពលរដ្ឋ  ក្រ១  ក្រ២  ក្នុងនោះ សម្រាប់ ខេត្តកំពង់ចាម  មានជាង ៤ម៉ឺន  ៧ពាន់ គ្រួសារ  ដែលទទួល បាន សាច់ ប្រាក់ ឧបត្ថម្ភ ប្រចាំ ខែ ពី រាជរដ្ឋាភិបាល  ប្រមាណ ជា  ៣២លាន់ ដុល្លារ អាមេរិក ហើយ រហូត មក ទល់ នឹង ពេល នេះ  ហើយ ក្នុងនោះ ក៏មាន ការ ឧបត្ថម្ភ របស់  រាជរដ្ឋាភិបាល  ចំពោះ បងប្អូន ប្រជាពលរដ្ឋ  ធ្វេី ចត្តាឡីស័ក  ព្យាបាល ជំងឺ កូវីដ -១៩  និង គ្រួសារ អ្នក ស្លាប់ ដោយជំងឺ កូវីដ-១៩  ផងដែរ  ។

ជាមួយគ្នានោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ  ឲ្យ ខិតខំ យកចិត្តទុកដាក់ ថែទាំ សុខភាព  គឺ ត្រូវ រស់នៅ ប្រកប ដោយ អនាម័យ  ជាពិសេស ត្រូវ អនុវត្ត វិធានការ  ៣ការពារ  ៣កុំ  និង អនុវត្ត វិធានការ សុខាភិបាល ឲ្យ បាន ខ្ជាប់ខ្ជួន   ដើម្បី ជៀសផុតពីជំងឺ ឆ្លង ផ្សេងៗ  ផងដែរ  ។

គួរ បញ្ជាក់ ថា  អំណោយ របស់ សម្ដេច តេជោ  និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត   ដែល បាន ផ្ដល់ ជូន ចាស់ ជរា គ្មាន ទីពឹង  ទាំង ៥៥០នាក់  ក្នុង ម្នាក់ៗ ទទួល បាន   អាវ រងារ  ចំនួន ១អាវ  អង្ករ  ២៥គីឡូក្រាម  មី  ១កេស  ត្រីខ  ១យួរ  និងទឹកស៊ីអ៊ីវ  ១យួរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *