ពេលនេះឈ្មួញរកស៊ីដឹកឈើផ្ទះចាស់ត្រូវបានអ្នកកាសែតចំនួន២អង្គភាពប្ដឹងទៅសាលាដំបូងខេត្តព្រះវិហារ ពីបទបរិហារកេរ្ត៍ជាសាធារណៈតាមបណ្ដាញសង្គម

ព្រះវិហារៈ កាលពីថ្ងៃ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០២១កន្លងទៅនេះ ឈ្មួញរកស៊ីដឹកឈើផ្ទះចាស់ ដែលពីនាក់ប្ដីនិងប្រពន្ធ ប្ដីមានឈ្មោះ សា រឿន ប្រពន្ធឈ្មោះ ដា ហៅក្រៅថា (យាយអឿន) រស់នៅភូមិក្រាំងតូច ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ បានយករថយន្តយីឌុប១គ្រឿងដែល មានស្លាកលេខ3A 1359 ធ្វើសកម្មភាពលើកឈើផ្ទះចាស់នៅចំណុចហៅភូមិកំពត ស្ថិតក្នុងទឹកដីភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

បន្ទាប់មកក្រុមការងារអ្នកសារព័ត៌មានចំនួន៣រូបប្រុស១រូបស្រី២រូបបានធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនចេញពីទី រួមខេត្តព្រះវិហារឆ្ពោះទៅស្រុកឆែប លុះមកដល់ចំណុចភូមិខាងលើស្រាប់ តែឃើញរថយន្តយីឌុបរបស់ឈ្មួញរកស៊ីដឹកឈើផ្ទះចាស់របស់ប្ដីនិងប្រពន្ធមានឈ្មោះ សា រឿន ប្រពន្ធឈ្មោះ ដា ហៅក្រៅថា (យាយអឿន)កំពង់តែធ្វើសកម្មភាពលើកឈើដាក់រថយន្ត បន្ទាប់មកអ្នកសារព័ត៌មានទាំង៣រូបបានចូលរថយន្តទៅឈប់នៅមុខរថយន្តដែលកំពង់លើកឈើរួចក៍ចុះពីលើរថយន្តទៅឈរមើលពីខាងក្រោយរថយន្តលើកឈើក្រោយមកមានបុរសម្នាក់បានដើរមកសួនាំអ្នកសារព័ត៌មានថានៅខាងណា  រួចមកអ្នកសារព័ត៌មានឆ្លើយថា អ្នកព័ត៌មាន ស្រាប់តែបុរសនោះឆ្លើយថាមួយព្រឹកនេះអ្នកកាសែតប្រហែល១០ឡានហើយមិន ដឹងខាងណាខាណីទេ អ្នកកាសែតដែលទៅឈរមើលនោះ១ឆ្លើយថា ខ្ញុំមិចដឹង ក៍ប៉ុន្តែពេល ភ្លាមៗនោះដែរបុរសម្នាក់នោះបានស្រែកហៅស្រ្តីម្នាក់ទៀតឲ្យយកលុយកាតទូរស័ព្ទរួចប្រើ បុរសម្នាក់ផ្សេងទៀតមកប្រគល់ឲ្យក្នុងទឹកប្រាក់ចំនួន៥ម៉ឺនតែអ្នកកាសែតទាំង៣រូបបដិសេដថាពួកខ្ញុំមកនេះមិនមកយកលុយនោះទេមកគ្រាន់តែមកសួនាំក្នុងការដឹកជញ្ជូនឈើនេះមានច្បាប់ទម្លាប់ទេបើមានដឹកមិចដឹកទៅរួចក៍ឡើងរថយន្តចេញពីមុខរយន្តមកចតលើផ្លូវសាធារណៈតែក្រុមឈ្មួញទាំងនោះប្រើគ្នីគ្នាឲ្យយកទូរស័ព្ទដៃថតរថយន្តនិងអ្នកសារព័ត៌មានលុះក្នុងថ្ងៃទី២៩ខែវិច្ឆិការ ប្រហែលម៉ោង៦ជាងល្ងាច មានអាខោនហ្វេសបុក មានឈ្មោះថា ចែ ដា តាកែវ បង្ហោះរូបរថយន្តអ្នកកាសែត លុះព្រឹកឡើងថ្ងៃទី៣០ ខែឆ្នាំដដែលអាខោនហ្វេសបុក ឈ្មោះថា ចែ ដា តាកែវ បានបង្ហោះម្ដងទៀតមានសំណេថា (ករណីដឹកផ្ទះចាស់អ្នកសារព័ត៌មានមកគំរាមយកលុយ៥០ម៊ឺនទាំងប្ដីនិងប្រពន្ធ ឲ្យម្នាក់ ៥០០០០៛អត់យក។ ហើយយើងដឹកផ្ទះចាស់នេះមានច្បាប់ពីភូមិឃុំស្រុកដឹងលឺ។)

ដោយសារទង្វើធ្វើមិនគួគាប់បី អ្នកសារព័ត៌មានចំនួន២អង្គភាពបានដាក់ពាក្យប្ដឹងឈ្មួញ រកស៊ីដឹកផ្ទះចាស់ពីនាក់ប្ដីប្រពន្ធនេះ ពីបទបរិហាកេរ្ត៍និងសូកប៉ាន់ជាសាធារណៈតាមប្រព័ន្ធ សង្គមទៅតុលាកាដើម្បីរកយុត្តិធ៌មនិងចាត់វិធានការតាមប្រព័ន្ធផ្លូវច្បាប់សម្រាប់អ្នកសារព័ត៌មានដែលមានតួនាទីភារកិច្ច កំពុងបំពេញកាតព្វកិច្ចយកព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យ ប្រមុខរាជ រដ្ឋាភិបាលនាពេល បច្ចុប្បន្នដឹងពីព្រិត្តការណ៍ក្នុងសង្គម។

ពាក់ព័ន្ធនិងករណីខាងលើនេះផងដែរ មហាជន ក៍ដូចជាសមត្ថកិច្ចពាក់ព័ន្ធជាពិសេស អ្នកសារព័ត៌មានជាច្រើនស្ថាប័ណ្ណបានលើកឡើងថាឈ្មួញពីនាក់ប្ដីប្រពន្ធតែងតែយកឈ្មោះ អ្នកមាន អំណាចមកប្រើនិងនៅពីក្រោយខ្នងដើម្បីប្រកបអាជីវកម្មបែបនេះ ជាហេតុធ្វើ ឲ្យនណាក៏មានការខ្លាចរអា ផងដែរ៕SKS

Leave a Reply

Your email address will not be published. Required fields are marked *