កំពង់ចាម : ក្នុងកិច្ចប្រជុំ ពិភាក្សា លើក គម្រោង ជួសជុល ផ្លូវ និង ប្រព័ន្ធ លូក បង្ហូរ ទឹក ភ្លៀង នាព្រឹក ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំ ដល់ មន្ត្រី បច្ចេកទេស និង តំណាង ក្រុមហ៊ុន ទទួលការ ឲ្យ ធ្វើ ការ ជួសជុល ផ្លូវ នានា ដែល រងការខ្វះខាត ដោយ ជំនន់ ទឹក ភ្លៀង ជាពិសេស ផ្លូវ ជាច្រើន កំណាត់ ក្នុង សង្កាត់ បឹងកុក ក្រុងកំពង់ចាម ។
ក្នុងកិច្ចប្រជុំ នេះដែរ ឯកឧត្តមអភិបាលខេត្ត បាន ណែនាំ ថា ការ ធ្វេី ឬ ជួសជុល ផ្លូវ ត្រូវ សិក្សា លេីក គម្រោង ឲ្យ បាន ច្បាស់លាស់ ជាមុនសិន ហេីយ ត្រូវ ដាក់ ឲ្យ មាន ប្រព័ន្ធ លូ រំដោះ ទឹក និង ស្លាក សញ្ញា ចរាចរណ៍ ឲ្យ បាន ត្រឹមត្រូវ ផងដែរ ។ ដោយមាន កំណាត់ ផ្លូវ កៅស៊ូ មុខ ផ្សារ ថ្មគោល ស្ថិតនៅ ក្នុង សង្កាត់ បឹងកុក ដែលត្រូវ កាត់ ធ្វើ ជា ផ្លូវ បេតុង អាមេ វិញ ព្រោះនៅ តំបន់ នោះ មាន ដក់ ទឹក និង កំណាត់ ផ្លូវ កៅស៊ូ មួយ ចំនួនទៀត ស្ថិតនៅ ក្នុង ភូមិ ឡឥ្ឋ សង្កាត់ បឹងកុក ព្រមទាំង កំណាត់ ផ្លូវ ផ្សេងៗ ជាច្រើន ទៀត ។
ក្នុងនោះ ក៏មាន គម្រោងជួសជុលផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទDBST ប្រវែង២.២០០ម៉ែត្រ ទទឹងខ្នងលើ៧ម៉ែត្រ ប្រវែងស្មាផ្លូវ១ម៉ែត្រ សងខាង និងលូភ្លោះមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០១កន្លែង លូទោលមុខកាត់០,៨០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០១កន្លែង លូទោលមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០៤កន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិប្រសំ និងភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខូចខាតចំនួន ៧កន្លែង=២០០ម៉ែត្រ ។
ដែល រដ្ឋបាល ខេត្តកំពង់ចាម ត្រូវ ចំណាយ ថវិកា ជាច្រើន ១-ត្រូវធ្វើការជួសជុលផ្លូវក្រាលកៅស៊ូដែលខូចខាត មកជាផ្លូវបេតុងអាមេ(២កន្លែង)ប្រវែងសរុប២២០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងមានស្មារផ្លូវ១ម៉ែត្រ សងខាង ថវិកា ប៉ាន់ស្មាន ៣៤១,៤១៥,០០០រៀល ។ ចំពោះ ការសាងសង់លូមាន២ជម្រើស៖ ១-សាងសង់ក្នុងដីប្រជាពលរដ្ឋ(ឈ្មោះ ម៉ឹង ថាវរៈ) ប្រវែង២៤០ម៉ែត្រ មុខកាត់១ម៉ែត្រ អណ្ដូងលូចំនួន១២កន្លែង ថវិកាប៉ាន់ស្មាន ១៥៩,២៤៧,០០០រៀល ។
២-សាងសង់លូតាមបណ្ដោយផ្លូវ(ចាប់ពីកន្លែងខូចមកដល់លូកាត់ផ្លូវអគ្គិសនី)ប្រវែង៥០២ម មុខកាត់ ១ម អណ្ដូងលូ២១កន្លែង ថវិកាប៉ាន់ស្មាន៣៣៣,៦៤៤,០០០រៀល ៕

