រដ្ឋបាលខេត្តកំពង់ធំចុះបេសកកម្ម.២ថ្ងៃជាប់គ្នានៅតំបន់៣និងតំបន់២.ដើម្បី ប្រមូលទិន្នន័យបទល្មើសទន្ទ្រានព្រៃលិចទឹក ដាក់ជូនសម្ដេចប្រមុខរាជរដ្ឋាភិបាល

កំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចេញបេសកកម្ម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ០២ ខែធ្នូ ឆ្នាំ២០២១ ចុះតំបន់៣ និងតំបន់២ ដើម្បីប្រមូលទិន្នន័យបទល្មើសទន្ទ្រានព្រៃលិចទឹក ដាក់ជូនសម្ដេចប្រមុខរាជរដ្ឋាភិបាលវិញ។

ជាមួយគ្នានេះដែរអភិបាលខេត្តកំពង់ធំបានថ្លែងអំណរគុណជាខ្លាំងដែលបងប្អូនប្រជាពលរដ្ឋប្រជាកសិករបាននាំគ្នាចូលរួម ទប់ស្កាត់ការទប់ស្កាត់ការ និន្ទ្រានដីព្រៃលិចទឹក នៅតំបន់ ៣ នៅបឹងទន្លេសាបខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកជាមួយ  និងរាជរដ្ឋាភិបាលក្នុងការអភិរក្សដែនជម្រកសត្វ  ដែនជម្រកត្រីពង។

គេសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋ និងប្រជាកសិករ បាន នាំគ្នា ប្រមូលសម្ភារ ឧបករណ៍ គ្រឿងចក្រ ពូជស្រូវ និងជី ដែលត្រៀមយកទៅសាបព្រោះ និងដឹកជញ្ជូនចេញយ៉ាងមមាញឹក។

ទន្ទឹមនោះដែរអភិបាលខេត្តកំពង់ធំបានថ្លែងប្រាប់ទៅកាន់បងប្អូនប្រជាកសិករថា សូមអរគុណជាខ្លាំងដោយបងប្អូនគ្រប់រូបបានចូលរួម ទប់ស្កាត់ កាប់ទន្ទ្រានដីព្រៃលិចទឹក  និងបាន នាំគ្នាឈប់ ផ្អាក សកម្មភាព  ស្របពេលដែលត្រៀមសាបព្រោះពូជស្រូវផងដែរ។

លោកអភិបាលខេត្តកំពង់ធំបានបន្ថែមទៀតថា មន្ត្រីជំនាញគ្រាន់តែចុះសិក្សា និងស្វែងយល់នូវចំណុចខាងលើនេះដើម្បីប្រមូលព័ត៌មាន ទៅកាន់រាជរដ្ឋាភិបាល។

ខណៈនោះដែររប្រជាពលរដ្ឋ ប្រាបថា ពួកគាត់សប្បាយចិត្តខ្លាំងណាស់ដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចយកតំបន់៣ និងតំបន់ជុំវិញបឹងទន្លេសាប ដើម្បីរក្សាព្រៃលិចទឹក សម្រាប់ទុកឲ្យត្រីពង។

លោក អភិបាលខេត្តកំពង់ធំបានថ្លែងថា

ក្រុមការងារខេត្ត និងក្រុមការងារអន្តរក្រសួង បានចុះមកពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានដីធ្លីនៅលើតំបន់ ២។  ប៉ុន្តែឃើញថាបងប្អូនប្រជាពលរដ្ឋ យើងនៅចំណុចខាងលើនេះ  គឺមានផ្ទះសម្បែងតូចធំ មានផ្លូវខ្វាត់ខ្វែង មណ្ឌលសុខភាព សាលាឃុំ ប៉ុស្តិ៍រដ្ឋបាល ផ្សារ។ ប៉ុន្តែយ៉ាងណាមិញក្រុមការងារនឹងប្រមូលទិន្នន័យឲ្យខាងជំនាញ និងប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យបន្ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *