ព្រះវិហារៈ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំប្រតិភូ គណៈកម្មការតម្រង់ទិស និងគណៈកម្មការប្រតិបត្តិសម្ព័ន្ឋកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា(CASIC) មកទស្សនៈកិច្ចសិក្សាសកម្មភាពសហគមន៌កសិកម្មលើកកំពស់ស្ត្រី ស្ថិតនៅឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ បានកំពុងប្រមូលផលស្រូវសរីរាង្គលក់ជូនក្រុមហ៊ុន Amru Rice តាមកិច្ចសន្យា ។
ក្នុងឆ្នាំ ២០២១ សមាជិកសហគមន៌លើកកំពស់ស្ត្រី សរុបចំនួន ៣៧៩គ្រួសារ បានឯកភាពចុះកិច្ចសន្យាលក់ស្រូវរួមគ្នាជួនក្រុមហ៊ុន Amru Rice តាមរយៈសហគមន៌កសិកម្មរបស់ពួកគេ នូវបរិមាណស្រូវ ១,៤៧៦,៦០០គីឡូ
តម្លៃស្រូវទទួលបានដល់ដៃប្រជាសហគមន៌ ប្រែប្រួលទៅតាមប្រភទស្រូវនិងគុណភាពផងដែរ÷
-ប្រភេទស្រូវក្រអូបសើម(ផ្ការំដួល)បានតម្លៃចាប់ពី ១០៩០៛/kgដល់១៣៨០៛/kg និង
-ប្រភេទស្រូវសរសើម(នាងអ៊ំ, នាងអុក, ស្រូវត្នោត, អង្គ្រង, ក្រចេះ….)បានតម្លៃចាប់ពី៩៦០៛/kgដល់១១០០៛/kgផងដែរ៕

