កំពង់ចាម : ក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) នៅមន្ទីរផែនការ នាព្រឹក ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ណែនាំ ថា កុំ យក បញ្ហា កូវីដ ជា ឧបសគ្គ រារាំង ការងារ អភិវឌ្ឍន៍ និង បម្រើ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ ហើយ ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមនានា នៅ មូលដ្ឋាន ឲ្យបានទាន់ពេលវេលា ធ្វើយ៉ាងណា ឲ្យ ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ។
ថ្លែងក្នុងកិច្ចប្រជុំ នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ទោះបីជា ជំងឺកូវីដ-១៩ បានរាំងស្ទះការងារ មួយចំនួនក៏ដោយ ក៏យើងនៅតែយកចិត្តទុកដាក់អនុវត្តទៅតាមច្បាប់ដែលបានកំណត់ ហើយ មកដល់ ពេល នេះ ក្រុម ការងារ កសាង ផែនការ បាន ដើរដល់ ជំហានទី២ សកម្មភាពទី៧ គឺការពិនិត្យ និងពិគ្រោះយោបល់ លើ សេចក្តីព្រាង កម្មវិធី វិនិយោគ បីឆ្នាំរំកិល(២០២២-២០២៤) ដែលបាន អនុវត្តនេះ មានគម្រោងវិនិយោគ កំពុង ដំណើរ ការ របស់រដ្ឋបាលខេត្តមានចំនួន ៤៤គម្រោង ដែល ត្រូវ ចំណាយថវិកាចំនួន ៣៦ ០២៣ លាន រៀល (សាមសិបប្រាំមួយពាន់ ម្ភៃបីលានរៀល) និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៩ គម្រោង ដែលត្រូវចំណាយ ថវិកាចំនួន ៩១៨ ៦៤៣ លានរៀល (ប្រាំបួនរយដប់ប្រាំបីពាន់ ប្រាំមួយរយសែសិបបីលានរៀល) ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២។ គម្រោងទាំងនេះពិតជាស្តែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាក ស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាពលរដ្ឋ រួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នេីដល់ លោកអភិបាល ស្រុក ទាំងអស់ ត្រូវ ជំរុញ ដល់ អាជ្ញាធរគ្រប់ ឃុំ ឲ្យចូលរួមលេីក កម្ពស់ ការ ធ្វើ អនាម័យ ជនបទ គឺត្រូវ លើក ទឹកចិត្ត ដល់ ប្រជាពលរដ្ឋ ឲ្យ មាន ការ ប្រើប្រាស់ បង្គន់ អនាម័យ ឲ្យ បាន គ្របៗ ខ្នងផ្ទះ ។ ដោយឡែក ក្នុង រដូវ រងារ នេះដែរ សូមឲ្យ អាជ្ញាធរស្រុក រួម ជាមួយ ថ្នាក់ដឹកនាំ ចុះ ជួយមូលដ្ឋាន ធ្វើ ការ ផ្តល់ អាវ រងារ និង គ្រឿង ឧបភោគ បរិភោគ ជូន ដល់ចាស់ ជរា គ្មាន ទីពឹង ផងដែរ ៕

