ពិធីប្រគល់ទទួលជែលលាងដៃចំនួន ៩១០កេសដល់សាខាកាកបាទក្រហម កម្ពុជាខេត្តព្រះវិហារ

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារៈ ជែលលាងដៃចំនួន ៩១០កេស ស្មើនិង១៤៥៦០ដប ព្រមទាំងម៉ាសចំនួន ១៨០០ម៉ាស និងអាវពេទ្យចំនួន ២០០អាវ ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានធ្វើពិធីប្រគល់ទទួល ជូនដល់សាខា អនុសាខា ព្រមទាំងមន្ទីរពេទ្យនិងមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ ក្រោមវត្តមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះវិហារ នាថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២១។

មានមតិស្វាគមន៍នាឱកាសនោះលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មា ធិការសាខាកាកបាទក្រហមខេត្ត បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះកាកបាទក្រហមកម្ពុជា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចបានយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះវិហារ តាមរយៈការផ្ដល់ជូននៅជែលលាងដៃ និងម៉ាសព្រមទាំងអាវពេទ្យជូនដល់សាខាអនុសាខាព្រមទាំងមន្ទីរពេទ្យ មណ្ឌលសុខភាព និង ប៉ុស្ដិ៍សុខភាពនៅក្នុងខេត្តព្រះវិហារនាពេលនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីសាខា អនុសាខាព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ និងបានថ្លែងអំណរ គុណដែលកន្លងមក បានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងវិស័យមនុស្ស ធម៌។ នៅក្នុងឱកាសនោះលោកជំទាវក៏បានរៀបរាប់អំពីសារៈសំខាន់ និងគុណប្រយោជន៌ ព្រមទាំងគុណភាពនៃសម្ភារៈដែលបានយកមកប្រគល់ជូននាពេលនេះផងដែរ។

សូមបញ្ជាក់ថា សម្ភារៈដែលបានយកមកប្រគល់ជូននាពេលនេះ រួមមាន ជូនមន្ទីរពេទ្យ បង្អែកចំនួន ២ គឺមន្ទីរពេទ្យ ១៦មករា និងមន្ទីរពេទ្យស្រុកជាំក្សាន្ត ដែលក្នុងមួយមន្ទីរពេទ្យ ទទួលបានជែលលាងដៃចំនួន ២៥កេស ស្មើនិង ៤០០ដប និងអាវពេទ្យចំនួន ១០០ឈុត, ជូនអនុសាខាទាំង ៨ក្រុង-ស្រុក នូវម៉ាសចំនួន ១៨០០ ម៉ាស ដោយឡែកសម្រាប់ជែល លាងដៃវិញ ក្នុងមួយអនុសាខាទទួលបាន ២៥កេស ស្មើនិង ៤០០ដប ជូនមណ្ឌល និងប៉ុស្តិ៍សុខភាពចំនួន ៤៧ នូវជែលលាងដៃចំនួន ៩១០៤ដប និងរក្សាទុកប្រើប្រាស់ក្នុងសាខា និងត្រៀមចែកចាយបន្តចំនួន ៩១កេស ស្មើនិង ១៤៥៦ដប។

Leave a Reply

Your email address will not be published. Required fields are marked *