ខេត្តស្វាយរៀងៈ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ឯក សុវណ្ណភារៈអភិបាលរងខេត្តស្វាយរៀង តំណាង លោក ម៉ែន វិបុល អភិបាលខេត្ត និងប្រតិភូ នៅព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០២១នេះបានអញ្ជើញចុះពិនិត្យមើលអំពីសកម្មភាពនានានៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍និងច្រកទ្វារព្រំដែនអន្តរជាតិបាវិតដើម្បីប៉ាន់ប្រមាណតម្រូវការផ្នែកសុខភាពជនទេសន្តរប្រវេសន៍កម្ពុជាមកពីប្រទេសវៀតណាម និងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ក្នុងបរិបទការរាតត្បាតកូវីដ-១៩ នៅតាមច្រកទ្វារព្រំដែននានា ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ។
នៅក្នុងឱកាសនោះដែរលោកស្រីរដ្ឋលេខាធិការនិងប្រតិភូអមដំណើរក៏បានឆ្វេងយល់អំពីស្ថានភាពទូទៅមុនបរិបទកូវីដ និងក្នុង បរិបទកូវីដជាពិសេសចរាចរណ៍ការចេញចូលទាំងមនុស្សនិងទំនិញផ្សេងៗរវាងប្រទេសទាំង២គឺកម្ពុជា.វៀតណាមទាំងភាពងាយស្រួល បញ្ហាប្រឈមនានាហើយនិងដំណោះស្រាយចំពោះមុខ។
ក្នុងជំនួបជាមួយប្រភិភូក្រសួងមហាផ្ទៃនិងស្ថាប័នដែលមានការពាក់ព័ន្ធនាឱកាសនោះលោក ប្រធានស្នាក់ការ និងលោកនាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងពីរក៏បានលើកឡើងអំពីស្ថានភាពទូរទៅនាពេលបច្ចុប្បន្នក្នុងបរិបទកូវីដ១៩ដោយសារព្រំដែនកម្ពុជា.វៀតណាមខាងភាគីវៀតណាមអនុញ្ញាតឲ្យត្រឹមតែទំនិញឆ្លងកាត់តែប៉ុណ្ណោះគឺមិនអនុញ្ញាតឲ្យជនបរទេសទាំងអស់ធ្វើដំណើរឆ្លងចូលប្រទេសគេទេរួមទាំងអ្នកជម្ងឺដែលត្រូវទៅពិនិត្យព្យាបាលផងដែរលើកលែងតែក្នុងករណីពិសេសចាំបាច់បំផុតទើបអនុញ្ញាតឲ្យធ្វើដំណើរគឺខុសពីខាងភាគីខ្មែរបានអនុញ្ញាតឲ្យទំនិញនិងជនបរទេសចូលមកក្នុងប្រទេសតែត្រូវគោរពវិធានការណ៍របស់ក្រសួងសុខាភិបាល អ្នកដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ការវាស់កំដៅ និងការពិនិត្យសំណាកបើពិនិត្យឃើញថាមានភាពមិនប្រក្រតីនោះគឺមិនអនុញ្ញាតឲ្យធ្វើដំណើរចូលក្នុងប្រទេសយើងនោះដែរ។
សូមបញ្ជាក់ផងដែរថាៈក្រៅពីចុះពិនិត្យមើលសកម្មភាពនានានៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិទាំពីររួចមកគណៈប្រតិភូក៏បានចុះពិនិត្យទីតាំងមណ្ឌលធ្វើចត្តាឡីស័ក១កន្លែងស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងផងដែរ។


