កំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវអគ្គីភ័យលេបត្របាក់អស់ហើយបង្កការភ្ញាក់ផ្អើល ។ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃម្សិលមិញនេះ នៅចំណុចភូមិទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។សមត្ថកិច្ចបានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះ បណ្តាលឲ្យឆេះផ្ទះអស់ចំនួន ២ខ្នងទាំងស្រុង និង១ខ្នងទៀតឆេះអស់៤០% ពុំមានរងរបួសដល់មនុស្សឡេីយ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ១-ម្ចាស់ផ្ទះរងគ្រោះឈ្មោះថៃ សេងហ៊ុន ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើ (ឆេះទាំងស្រុង ទំហំ៥X៦) ដំបូលសង្កសី ជញ្ជាំងក្តារ ២-ម្ចាស់ផ្ទះឈ្មោះញ៉ ស្រីឡែន ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិកើតហេតុខាងលើ (ឆេះទាំងស្រុង ៦x៨) ប្រក់ក្បឿងជញ្ជាំងក្តា ម្ចាស់ផ្ទះចំណាកស្រុក ទៅរស់នៅខេត្តសៀមរាប។និង
៣-ម្ចាស់ផ្ទះឈ្មោះប៊ូ ម៉ាស៊ី ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកើត ហេតុខាងលើ (ឆេះ៤០%)ដែលមានទំហំ៤x៦ ប្រក់សង្សី ជញ្ជាំក្តារ ។
ក្នុងប្រតិបត្តការសង្គ្រោះខាងលើនេះ សមត្ថកិច្ចប្រេីប្រាស់កម្លាំសរុបចំនួន២៨ នាក់ ក្នុងនោះ កម្លាំងអធិការដ្ឋាននគរបាល ស្រុកតាំងគោកចំនួន១១ នាក់ កម្លាំងកងរាជអាវុធហត្ថ ចំនួន០៤នាក់ កម្លាំងយោធា ចំនួន០៥ នាក់ កម្លាំងអធិការនគរបាល ស្រុកបារាយណ៏ចំនួន០៤ នាក់ កម្លាំងអធិការនគរបាលស្រុកសន្ទុក០៧ នាក់.និងនាក់ប្រេីប្រាស់ទឹកសរុបអស់ចំនួន០៥ រថយន្តស្មេីនិងជិត២០ម៉ែត្រគូប។
មូលហេតុ.មកពីកូនម្ចាស់ផ្ទះឈ្មោះថៃសេងហ៊ុន.បានបែកថ្នាំ.ព្យាយាមដុតជាច្រើនដងមកហើយ.តែត្រូវគេជួយទាន់។បច្ចុប្បន្នសមត្ថកិច្ចកំពង់តាមស្រាវជ្រាវចាប់ខ្លួន.យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

