កំពង់ធំ៖ដោយអនវត្តន៍តាមប្រសាសន៍ណែនាំរបស់ឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តម្រូវឲ្យអាជ្ញាធរនិងគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការ លំបាក ជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះ ខាត ពិសេសអតីតយុទ្ធជនដែលកំពុងរស់នៅ កសាងជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ចនិងផ្ទុះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុន រ៉ានីហ៊ុនសែន ។
នៅព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២១ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងទៅជួយច្រូតកាត់ ប្រមូលផលស្រូវជូនអតីតយុទ្ធជនពិការ ដែលកំពុងរស់នៅកសាងជីវភាពថ្មីនៅលើដីសម្បទានសង្គម កិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក កំពង់ធំ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកអនុសេនីយ៍ឯក សំ សារុន អតីតយុទ្ធជន ពិការអតីតនៅអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានភរិយានិងកូននៅក្នុងបន្ទុកចំនួន៥នាក់ មានជំងឺប្រចាំកាយ ខ្វះខាតកម្លាំងពលកម្មក្នុងការប្រមូលផលស្រូវ ដែលក្រុមគ្រួសារគាត់បានធ្វើក្នុង រដូវវស្សាកន្លងមក ចំនួនមួយហិកតា នៅលើដីសម្បទានសង្គមកិច្ច ចំនួន មួយ ហិកតា កន្លះ ដែលសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុន រ៉ានីហ៊ុនសែន បានផ្តល់ជូនគាត់ ។

