អំណាចស្រាប្រហារជីវិតប្រពន្ធដោយគ្មានញញើតដៃនៅស្រុកចន្រ្ទា

ខេត្តស្វាយរៀង៖មានអំពើហិង្សាក្នុងគ្រួសារមួយផ្អើលអ្នកស្រុកដោយបុរសជាប្តីស្រវឹងស្រា ហើយរករឿងឈ្លោះជាមួយប្រពន្ធ រហូតឈានដល់ប្រើហិង្សា ទៅលើប្រពន្ធទាំងកម្រោល ដោយបុរសជាប្តីវាយប្រពន្ធមួយដៃចំផ្ទៃមុខបង្កឲ្យស្ត្រីជាប្រពន្ធដួលទៅលើដី ហើយជនកំណាចនេះបានយកអាវ ទៅរិត ក ប្រពន្ធរហូតសន្លប់ស្តូកស្តឹងទើបលែង ខណ:នោះកូនស្រីបានស្រែកឆោឡោ ហៅអ្នកជិតខាងឲ្យជួយ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា_វៀតណាមនៅឃុំចន្ទ្រា តែអកុសលស្រ្តីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០៤ខែធ្នូ ឆ្នាំ ២០២១ នៅភូមិសែនត ឃុំចន្រ្ទាស្រុកចន្រ្ទា។បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានករណីហិង្សាសហព័ទ្ធ (បណ្តាលឲ្យប្រពន្ធស្លាប់) បង្ករដោយជនសង្ស័យជាប្តីឈ្មោះនេត រ៉ា អាយុ៤៤ ឆ្នាំ មានទីលំនៅភូមិសែនត ឃុំ ចន្រ្ទា ស្រុក ចន្ទ្រា ខេត្តស្វាយរៀង បាន ផឹកស្រាស្រវឹងទាស់ពាក្យសម្តីគ្នាក៏វាយប្រពន្ធរបស់ខ្លួន ឈ្មោះសោ សុខី អាយុ៤៤ ឆ្នាំ មួយដៃចំផ្ទៃមុខ រួចទាញកអាវទៅក្រោយ រិតក  បណ្តាលឲ្យប្រពន្ធប្រកាច់សន្លប់នៅនិងកន្លែង ភ្លាម នោះកូនស្រីឈ្មោះតឹក សុខគង់ អាយុ១៤ឆ្នាំ បានមកជួយនិងធ្វើចលនា  រឹតច្របាច់ និងបានស្រែកហៅបងប្អូនជិតខាងឲ្យមកជួយ  រួចហៅរថយន្តដឹកបញ្ជូនទៅសង្គ្រោះ  នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-វៀតណាម ក៏ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យក៏ដាច់ខ្យល់ស្លាប់តែម្តង ។ មូលហេតុ :ប្តីស្រវឹងស្រាវាយប្រពន្ធ ហេីយ  បប្រពន្ធមានជំងឺបេះដូងប្រចាំកាយផង ទើបបណ្តាលឲ្យស្លាប់បែបនេះ។ក្រោយពីសមត្ថកិច្វពិនិត្យធ្វើកោសលវិច្ច័យរួចសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វេីបុណ្យតាមប្រពៃណី  រីឯជនសង្ស័យជាប្តី  សមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចន្រ្ទា  ដេីម្បី កសាង សំណុំ រឿង ចាត់ ការ តាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *