ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារ ៖ នៅរសៀល ថ្ងៃ ទី ៦ ខែវិច្ឆិការ ឆ្នាំ ២០២១ ឯកឧត្ដម មាស សុភា ទេសរដ្ឋ មន្ត្រី ទទួលបន្ទុក បេសកកម្ម ពិសេស នឹង ជា ប្រធាន ក្រុមការងា រាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋាន ខេត្តព្រះវិហារ បាន អញ្ជើញ ជា អធិបតីភាព ក្នុង ពិធី សម្ភោ ធ ដាក់ឲ្យ ប្រើប្រាស់ ជា ផ្លូវការ រង្វង់ មូល ស្រអែម ដែល រចនាបទ ឡើង តាម រូបប្រាសាទ គោ បុរះ ទី ៥ នៃតួប្រាសាទ ព្រះវិហារ ។ ពិធី នេះ មានកា អញ្ជើញ ចូលរួម ពី សំណាក អាជ្ញាធរ ខេត្ត ព្រះវិហារ អ្នកតំណាងរាស្ត្រ ម ណ្ឌ ល ខេត្តព្រះវិហារ , រួម នឹងក្រុមការងារថ្នាក់រាជ រដ្ឋាភិបាល ឯកឧត្ដម អស់លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋ ជាច្រើន កុះករ ផង ដែរ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា រង្វង់មូលស្រអែម ចាប់ផ្តើមសាងសង់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១៩ និងបញ្ចប់ការសាង សង់ទាំងស្រុងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លើអង្កត់ផ្ចិតប្រវែង៤០ម៉ែត្រ កំពស់៦,៤ម៉ែត្រ លើផ្ទៃក្រឡា១២៥៦ម៉ែត្រការ៉េ និងមានបរិមាត្រ ប្រវែង១២៥,៦៦ម៉ែត្រ រូបសំណាកដែលស្ថិតនៅចំកណ្តាលរង្វង់មូលនេះ គឺយកតាមលំនាំតាមគោបុរៈទី៥ ប្រាសាទព្រះវិហារ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា រង្វង់មូលស្រអែម ដែលជាសំណង់ដ៏គួរឲ្យស្ញប់ស្ញែងនេះ ផ្តួចផ្តើមកសាងដោយឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា និងលោកជំទាវ, ឯកឧត្ដទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ,ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ, ឯឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម (អតីតអភិបាលខេត្តព្រះវិហារ), ឯកឧត្ដម ស្រី ឌឹក មេបញ្ជការកងពលធំអន្តរាគមន៍លេខ៣, ឯកឧត្ដម គង់ ពុទ្ធិការ, លោក មាស ធីបញ្ញា, និងលោក កែវ ងួន ព្រមទាំងសប្បុរសជាច្រើនរូបទៀត។ បន្ថែមពីនេះទៀតលោក សំ លាងទ្រី បានបញ្ជាក់ថា ការសាងសង់រង្វង់ស្រអែមថ្មីនេះ ចំណាយថវិកាសរុបប្រមាណ ៥០០,០០០,០០០រៀល (ប្រាំរយលានរៀល) ស្មើ១២៥,០០០ ដុល្លារ ដែលរាល់ថវិកាបានចំណាយនេះ ពុំបានប្រើប្រាស់ថវិកាជាតិនោះទេ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ពិសេសនៅឃុំស្រែម ស្រុកជាំក្សាន្ត ត្រូវចូលរួមថែរក្សាសមិទ្ធិផលថ្មីនេះឲ្យបានល្អ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា មាន ប្រសាសន៏ លើកឡើង ថ្លែងកោតសរសើរ យ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារ រួមនឹងថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត ស្រុក នឹង ជាពិសេស សប្បុរស់ជននានា ដែលបានចូលរួម បរិច្ចាគ ធនធាន នឹង ថវិការ ផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែក ដើម្បីសាងសង នូវរង្វង់មូលដ៏ស្រស់ស្អាត នេះឡើងទទួលបាន នូវ ការគាំទ្រ ពីមហាជនមជ្ឃដ្ឋាន ដោយនេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ចាត់ទុក្ខថា នេះ ជា កម្លាំង ចលករ មួយ ដែ ល យើង ទាំងអស់ គ្នា ចេះ សាមគ្គី គ្នាសាមគ្គី នេះហើយដែល ជាសមិទ្ធិផល ដាក់ក្នុងរបស់ជាតិយើង៕

