កំពង់ធំ៖ដើម្បីជាការដឹងគុណដល់អតីតយុទ្ឋជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិង ប្រជាជនធ្លាប់ជាយុទ្ធមិត្តរួមអាវុធជាមួយគ្នាក្នុងសម័យសង្គ្រាម។នៅព្រឹកថ្ងៃអាទិត្យ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០២១ ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ ធំ ប្រធាន សមាគម អតីត យុទ្ធ ជន កម្ពុជា ខេត្ត កំពង់ ធំ បាន ដឹកនាំ សហការី រួម ជាមួយ អជ្ញាធរដែនដី បាន ទៅ ជួប សំណេះសំណាល សាក សួរ សុខទុក្ខ អតីត យុទ្ធ ជន ដែល ធ្លាប់ ជា យុទ្ធ មិត្ត រួម អាវុធ ក្នង ការរួមចំណែកការ ពារ ទប់ស្កាត់ ការ វិល ត្រឡប់ មក វិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និង ខៀវ សំផន នៅ ភូមិ បាណក ឃុំ បារាយណ៍ ស្រុក បារាយណ៍ ខេត្ត កំពង់ធំ ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បាន បញ្ជាក់ ថា លោក ប្រាក់ សាខន ធ្លាប់ បាន ចូល បម្រើ ក្នុង ជួរ កង ទ័ព នៅ ឆ្នាំ ១៩៨០ ហើយ បច្ចុប្បន្ន គាត់ ជាអតីត យុទ្ធ ជន ពិការ មាន អាយុ ៨០ ឆ្នាំ ហើយ ព្រម ទាំង មាន ជំងឺ ប្រចាំ កាយ និង មានកូន និង ចៅជាច្រេីននាក់ នៅ ក្នុង បន្ទុក ។ ដោយ ឡែក កាល ពី ជាង ៤០ ឆ្នាំ មុន គឺ នៅ ក្នុង ទសវត្សរ៍ ឆ្នាំ ១៩៨០ គាត់ ជា យុទ្ធ មិត្ត រួម អាវុធ ជាមួយគ្នា នៅ ក្នុង អង្គភាព យោធា ស្រុក បារាយណ៍ ខេត្ត កំពង់ធំ ធ្លាប់ មាន អនុស្សាវរីយ៍ ជា ច្រើន ក្នុង ការ រួមចំណែក ការ ពារ សេចក្ដី សុខ សាន្ត ជូនប្រជាជន នៅ ក្នុង មូលដ្ឋាន រួមចំណែក មិន ឲ្យ របបខ្មែរ ក្រហម វិល ត្រឡប់ មក វិញ បាន ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បាន ថ្លែងអំណរគុណ និង ថ្លែង នូវ ការ កោតសរសើរ ព្រម ទាំង ការ នឹក រលឹក ដ៏ជ្រាលជ្រៅ ជាទី បំផុត និង បាន នាំ យក នូវ អាវរងា អំណោយ ដ៏ ថ្លៃថ្លា របស់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់ ផ្ដល់ ជូន គាត់ និង ភរិយា ប្រេីប្រាស់ក្នុង រដូវ រងា នេះ ព្រម ទាំង បាន នាំ យក នូវ ស្បៀង អាហារ និង ថវិកា មួយ ចំនួន របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោក ជំទាវ ពេជ ចន្ទមុន្នី មាន អង្ករ ចំនួន ១០០ គីឡូ ក្រាម មីជាតិចំនួន ពីរ កេស ទឹក ត្រី ទឹក ស៊ីអ៊ីវ ចំនួន ពីរ យួរ ទឹក សុទ្ធ វីតាល់ ចំនួន ពីរ កេស និង ថវិកា មួយ ចំនួន មក ឧបត្ថម្ភ ជូន គាត់ ផងដែរ ។
លោក ប្រាក់ សាខន មាន សេចក្ដី រំភើប ក្តុកក្តួល ក្នុង ចិត្ត រកអ្វី មក ប្រៀបផ្ទឹម ពុំបាន ដែល មាន ថ្នាក់ ដឹកនាំ គ្រប់ លំដាប់ ថ្នាក់ តែងគិតគូរ យក ចិត្ត ទុក ដាក់ និង ផ្ដល់ ភាព កក់ក្តៅ ចំពោះ គាត់ និង សូម គោរព ជូន ពរ សម្តេច តេជោ ប្រធាន សមាគម អតីត យុទ្ធ ជន កម្ពុជា និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត សូម មាន សុខ ភាព ល្អ បន្តដឹកនាំនាវាកម្ពុជា ក្នុង សុខសន្តិភាព និង ការ អភិវឌ្ឍន៍ ជារៀងរហូត ។

