ឈើប្រភេទលេខ២ជាច្រើនម៉ែត្រគូប ត្រូវអាជា្ញធរចុះបង្រ្កាបរឹបអូស ពីក្រុមឈ្មួញនៅស្រុកត្បែងមានជ័យ

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ : កម្លាំងរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សហការជាមួយកម្លាំងប្រដាប់អាវុធ នៅព្រឹក ថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០២១ បានចុះបង្រ្កាបទីតាំងរក្សាទុកឈើប្រភេទលេខ២គ្រឿងផ្ទះ ជាច្រើនម៉ែត្រគូបដែលកាប់អារចេញពីដែនជំរក សត្វព្រៃព្រះរការ ។

តាមការឲ្យដឹងពីសមត្ថកិច្ចមួយចំនួន ក៏ដូចជាប្រភពជុំវិញកន្លងនោះបានដាក់ការសង្ស័យថា ឈើជាច្រើនម៉ែត្រគូបនេះ បើសម្រាប់ប្រជាពលរដ្ឋគ្មានលទ្ធិភាពរក្សាទុកនោះទេ មានតែក្រុមឈ្មួញដើរប្រមូលទិញពីនេះបន្តិច ពីនោះបន្តិច ដែលធ្វើអាជីវកម្មរាល់ថ្ងៃបានមានលទ្ធិភាពរក្សាបែបនេះទុកបម្រុងយកទៅចែកចាយបន្ត ព្រោះថាក្នុងខេត្តព្រះវិហារ មានដេប៉ូផ្គត់ផ្គង់ឈើចំនួន២កន្លែងឯណោះ ។

ប្រជាពលរដ្ឋបានសំនូមពរដល់អាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច សូមវែកមុខរកម្ចាស់ឈើ ខាងលើ យកមកផ្តន្ទាទោសទៅតាមច្បាប់ព្រៃឈើ ព្រោះថាបើសមត្ថកិច្ចចាប់បានតែឈើ ហើយអ្នកបំផ្លាញរួចខ្លួន ការកាប់បំផ្លាញក៏នៅតែមានកើតឡើងជាបន្តទៀត មិនយូរទេព្រៃឈើច្បាស់ជារលាយអស់ជាក់ជាមិនខានឡើយ។

បច្ចុប្បន្នឈើជាច្រើនម៉ែត្រគូបត្រូវបានសមត្ថកិច្ចជំនាញរឹបអូស យកមករក្សាទុកនៅផ្នែក រដ្ឋបាល ព្រៃឈើត្បែងមានជ័យ ដើម្បីចងក្រងជាឯកសារ តាមនិតិវិធីច្បាប់ព្រៃឈើផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *