ថវិកានិងសម្ភារៈប្រើប្រាស់របស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ត្រូវបានមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ នាំយកទៅប្រគល់ ជូនប្រជាពលរដ្ឋក្រីក្រនៅ ឃុំសាលាវិស័យ

កំពង់ធំ៖ ដោយទទួលបានពត៌មាន និងមានសំណូមពរពីប្រប្រជាពលរដ្ឋ ឲ្យជួយដោះស្រាយការលំបាកខ្វះ ខាតជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន០២គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតយ៉ាងខ្លាំង បច្ចុប្បន្ន កំពុងរស់នៅក្នុងខ្ទមគ្មានដំបូល គ្មានជញ្ជាំង នៅភូមិតាឡែកចាស់  ឃុំសាលាវិស័យ ស្រុកប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ  ។

នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានដឹកនាំសហការីនាំយកនូវអំណោយស្បៀង អាហារ ថវិកា និងសម្ភារៈប្រើប្រាស់ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី  ទៅឧបត្ថម្ភជូន ក្រុមគ្រួសារលោក  សុត  ម៉ៅ និងភរិយា ឈ្មោះ  ចុង ណាក់ មានកូនតូចៗនៅក្នុងបន្ទុកចំនួន៦ នាក់  ដែលត្រូវឪពុក.ម្ដាយ ដែលមានជីវភាពក្រីក្រដូចគ្នា ឲ្យបែកចេញពីគ្រួសារទៅកសាងជីវភាពថ្មី នៅលើ ដី ស្រែក្រោយផ្ទះគាត់ ដែលមានទំហំ២០០ម៉ែត្រការ៉េ តែបច្ចុប្បន្នគាត់គ្មានលទ្ធភាពក្នុងការសាងសង់ ផ្ទះសម្រាប់ស្នាក់នៅបានឡើយ ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលលោកទាំងពីរ តែងតែ គិតគូរព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅបងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់ទី កន្លែង និងផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កងឯកភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជួយមើលថែទាំពី ជីវភាពរស់នៅ ដើម្បីធ្វើការដោះស្រាយការលំបាកខ្វះខាតជូនពួកគាត់បានទាន់ពេលវេលា ។អំណោយដែលបានប្រគល់ជូនក្រុមគ្រួសារគាត់ទាំងពីរ ឪពុកម្ដាយ និងកូននៅពេលនេះមាន អង្ករ ចំនួន១៥០គីឡូក្រាម.មីជាតិចំនួនបីកេស.ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ.ត្រីខកំប៉ុងចំនួនពីរយួរ .មុង.ភួយ អាវរងានិងថវិកាមួយចំនួនផងដែរ ។លោកយាយ លោកតា និងក្រុមគ្រួសារប្រជាពលរដ្ឋទីទ័លក្រទាំងពីរគ្រួសារ មានសេចក្ដីរំភើបរីក រាយ រកអ្វីមកប្រៀបផ្ទឹមពុំបាន ដែលបានទទួលអំណោយស្បៀងអាហារ ថវិកានិងសម្ភារៈប្រើប្រាស់ មកឧបត្ថម្ភជូនគាត់បានទាន់ពេលវេលានៅពេលនេះ និងសូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ាណែត  និងលោក ជំទាវមានសេចក្ដីសុខគ្រប់ប្រការ៕

Leave a Reply

Your email address will not be published. Required fields are marked *