ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមជាមួយឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្រ្តយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកវរៈសេនីយ៍ឯក ង្វៀន ថាញ់ជិញ ប្រធានការិយាល័យសេនានុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការធិការរណសិរ្សខេត្ត ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានា លោកអភិបាល អភិបាលក្រុង ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

