ចាប់ចោរ២នាក់លួចសត្វមាន់អ្នកស្រុកយ៉ាងសកម្មនៅស្រុកកៀនស្វាយ

កណ្តាល ៖ ជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពលួចសត្វមាន់យ៉ាងសកម្ម ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង១និង៣០នាទី នៅចំណុចភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

នគរបាលបានឲ្យដឹងយថា ជនរងគ្រោះឈ្មោះហួត  តិច ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា បច្ចុប្បន្ន មានទីលំនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។បាត់បង់សត្វមាន់៤ក្បាល ។

ចំណែកជនសង្ស័យមានគ្នា០២នាក់រួមមាន ១-ឈ្មោះអាន  រិទ្ធា ហៅអាប៉េ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលនិង២-ឈ្មោះ រ៉េត មករា ហៅហ្គោល ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ វត្ថុតាងចាប់យករួមមាន សត្វមាន់ចំនួន០៤ក្បាល  (ឈ្មោល០១ក្បាលញីចំនួន០៣ក្បាល)មានទម្ងន់សរុប៦,៤០គីឡូក្រាម។

នគរបាលបន្តថា ដំបូងជនរងគ្រោះបានទូរសព្ទមកប្ដឹងដល់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលគគីរធំថា មានចោរលួចសត្វមាន់អស់ចំនួន០៤ក្បាល, ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍គគីរធំ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានមើលតាមកាមេរ៉ាសុវត្តិភាព ឃើញជនសង្ស័យទាំងពីរនាក់ខាងលើ ។ពេលនោះកម្លាំងប៉ូលិសប៉ុស្តិ៍គគីរធំ បានទៅឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ រួមជាមួយវត្ថុតាងយកមកប៉ុស្តិ៍យកមកប៉ុស្តិ៍ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថា«ខ្លួនពិតជាបានប្រព្រឹត្តអំពើ លួច សត្វមាន់ ចំនួន០៤ក្បាខាងលើ ឈ្មោល០១ក្បាល ញី០៣ក្បាល របស់ឈ្មោះហួត តិច ភេទប្រុស អាយុ៤៨ឆ្នាំ ពិតប្រាកដមែន»។

ក្រោយពីសួរនាំរួច ជនសង្ស័យទាំងពីរនាក់ខាងលើ រួមទាំវត្ថុតាងបញ្ចូនមកកាន់អអធិការរដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *