កូនរវល់ទៅរៀនជួសជុលឡាននៅភ្នំពេញឪពុកទំនេរពេកទាញឡានមករៀនបើកជ្រុលធ្លាក់ត្រពាំងផ្អើលឈុលនៅឃុំដូងស្រុករមាសហែក

ខេត្តស្វាយរៀង៖ហេតុការណ៍មួយមួយបង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅក្នុងឃុំដូងនាំគ្នាផ្អើលចោមរោមមើលរថយន្តដឹកដីធ្លាក់ត្រពាំងខណៈកូនទៅរៀនជួសជុលរថយន្តនៅភ្នំពេញទុកឡាននៅផ្ទះហើយឪពុកទាញឡានមករៀនបើកបរក៏ជ្រុលធ្លាក់ត្រពាំងតែម្តងប៉ុន្តែសំណាងល្អអ្នកបើករថយន្តស្ទុះចេញពីរថយន្តទាន់កុំអីមិនដឹងថាទៅជាយ៉ាងណានោះទេ។

ករណីនេះខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ៈ០០នាទីថ្ងៃទី៩ខែឆ្នូឆ្នាំ២០២១ស្ថិតក្នុងភូមិ ត្រពាំងស្លា ឃុំ ដូង ស្រុក រមាសហែក ខេត្តស្វាយរៀង។

បើតាមពលរដ្ឋរស់នៅម្តុំកន្លែងកើតហេតុខាងលើបានឲ្យដឹងថា៖នៅម៉ោងកើតហេតុគេបុរសម្នាក់ឈ្មោះ សូ ស៊ុត ភេទប្រុស អាយុ ៥៣ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើបានបើករថយន្តកូរ៉េមួយតោនកន្លះប្រភេទដឹកដីគ្មានស្លាកលេខបើកបរពីកើតមកលិច។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចដីភូមិរបស់គាត់ដែលមានត្រពាំង(ឈ្មោះត្រពាំងស្លា)នោះក៏បត់ជាន់ប្រាំងមិនសុីរថយន្តនៅតែទៅមុខរហូតដល់ត្រពាំងធ្លាក់ចូលក្នុងត្រពាំងតែម្តងហើយបើកបររថយន្តក៏ស្ទុះចេញតាមកញ្ចក់ទាំងភ័យញ័រ។

ក្រោយពីរថយន្តធ្លាក់ចូលត្រពាំងរួចមកម្ចាស់រថយន្តបានហៅ អេសកាវ៉ាទ័រ មកទាញយករថយន្តពីក្នុងត្រពាំងដើម្បីជួសជុលដោយខ្លួនឯង។

Leave a Reply

Your email address will not be published. Required fields are marked *