កំពង់ធំៈ ការដឹកជញ្ជូនឈើគ្រប់រូបភាព មានដូចជា តាមរ ទះ ក្របី រ៉ឺម៉ក វែងៗ គោយន្ត រថយន្ត តូចធំ ជា រៀងរាល់ថ្ងៃ យប់ បានចាប់ផ្តើមគគ្រើកឡើងវិញ.យ៉ាងរលូនសុខសុវត្ថិភាព ដោយសារ គ្មាន ការទប់ស្កាត់ បង្ក្រាប ពី មន្ត្រី អាជ្ញា ធរមាន សមត្ថកិច្ច ។
អ្នកប្រកមុខរបរ នេះ បាន បង្ហើប ឱ្យ សារព័ត៌មាន ដឹង នៅ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ថាៈ ក្នុងការ ដឹកជញ្ជូន ឈើ ទាំងនេះ ពួកខ្លួន បានប្រកាស ទំនាក់ទំនង និង មានការ បង់លុយ ជូន មន្ត្រី ជំនាញ ( បរិស្ថាន រដ្ឋបាល ព្រៃឈើ ) និង មនមន្ត្រីសមត្ថកិច្ជាជំនាញ តែ ជា មន្ត្រីនគរបាល យុត្តិធម៌ ហើយ ដែរ ។
ពួកគេ បាន បន្តថាៈ កុំថាឡើយ ដឹកឈើ ប្រណិត ឈើ សំណង់ កូនឈើ សូម្បី ដឹក អូស ដឹក ធ្យូង ដឹក គ្រឿង ឈើ កែច្នៃ រួច ពួកខ្លួន ក៏ យល់ របៀប រត់ការ ប្រកាស បង់លុយ ជូន មន្ត្រី បរិស្ថាន មន្ត្រី ព្រៃឈើ ដែរ ពុំ នោះទេ ឬ បើ មិន អារ សាច់ ជូន ខ្លា ទេ មិនអាច រកស៊ី បាន នោះទេ ។
ប្រតិកម្ម នឹង ការលើកឡើង នេះ លោក តុ ប កក្កដា ប្រធាន មន្ទីរ បរិស្ថាន ខេត្តកំពង់ធំ បាន ប្រាប់ តាម ទូរ សព្ទ នា ថ្ងៃទី ១៥ ខែធ្នូ នេះ ថាៈ ” ខ្ញុំ ចង់ សួរ ត្រឡប់ ទៅវិញ តើ ករណី ខាងលើនេះ កើតឡើង នៅ តំបន់ ណា ? នៅពេលណា ? ចុះ ការ បង់លុយបង់ កាក់ យ៉ាងម៉េច ? ជា រឿង ខាង សារព័ត៌មាន វា ជា រឿង របស់ សារព័ត៌មាន ខ្ញុំ មិនយល់ថា ដូច លើផ្លូវ ជាតិ ៦២ អី មិនមែនជា សមត្ថកិច្ច ភារកិច្ច របស់ខ្ញុំ ទេ។ គឺខាង មន្ត្រី គេ ទេ ប៉ុន្តែ លោក គ្រាន់តែ ជា អ្នកសារព័ត៌មាន គ្មានអ្វីជាក់
លាក់ បញ្ជាក់តើ ធ្វើ ម៉េច តែ ពេលនេះខ្ញុំ ជាប់ ប្រជុំ ។
ចំណែក លោក ប៊ុន សុធី នាយ ខណ្ឌ រដ្ឋបាល ព្រៃឈើ ខេត្តកំពង់ធំ បាន ប្រាប់ តាមទូរ សព្ទ នៅ ថ្ងៃទី ១៥ ធ្នូ នេះដែរ ថាៈ ” រាល់ ថ្ងៃនេះ បើ មាន ឈើ ខុសច្បាប់ គឺ មន្ត្រីជំនាញ យើងខ្ញុំ មានការ ហាមឃាត់ ទប់ស្កាត់ និង ចាត់ការ ហើយ ។ ជារួម ខ្ញុំ បាន ណែនាំ ជា ហូរហែរ ដាក់ វិធានការ ផងដែរ ។ ក៏ប៉ុន្តែ មន្ត្រី ជំនាញ យើងខ្ញុំ មាន ចំនួន តិច ឯ ជនល្មើស ខូច ប៉ិន ប្រសប់ណាស់ ដូច្នេះ វា មានការ ចន្លោះប្រហោង ខ្លះ ដែរ ” ។
លោកនាយ ខណ្ឌ រដ្ឋបាល ព្រៃឈើ រូបនេះ បាន អំពាវ នាដ ល់ ប្រជាពលរដ្ឋ និង សា ធារណ ជន គ្រប់រូប សូមឱ្យ ពួកគាត់ ចូលរួម ទាំងអស់គ្នា ការពារ ព្រៃឈើ មិន កាប់បំផ្លាញ ព្រៃឈើ ។ ទាល់តែ យើង រួមគ្នា ចេះ រក្សា ព្រៃឈើ តំបន់ ពួកគាត់ រស់នៅ សូមកុំ ប៉ះពាល់ និង កាប់បំផ្លាញ ។ កាលណា យើង គ្មាន ការចូលរួម ទេ មន្ត្រី ជំនាញ តែមួយ មុខ យើង មិនអាច ការពារ ព្រៃឈើ រាប់សិប ម៉ឺន ហិតា បានទេ។

