អភិបាលរងខេត្តស្វាយរៀងអញ្ជើញចុះ សួរសុខទុក្ខ និងចែកអំណោយ ដល់បុគ្គលិកកម្មករក្រុមហ៊ុនហាយប៊ិដ ហ្គាប៊ែដ ចំនួន ៧៥នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀងៈលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងប្រធានផ្នែកក្រៅប្រព័ន្ធនៃក្រុមការងារបក្សខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត លោក លឹម សៀងហេង អភិបាលក្រុងបាវិត   លោក កើត សារឿន ប្រធានមន្ទីរបរិស្ថានខេត្ត នៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១នេះបានអញ្ជើញចុះ សួរសុខទុក្ខ និងចែកអំណោយ ដល់បុគ្គលិកកម្មករក្រុមហ៊ុនហាយប៊ិដ ហ្គាប៊ែដ ចំនួន ៧៥នាក់នៅក្រុងបាវិតខេត្តស្វាយរៀង។

លោក គីម ឡេង អគ្គនាយក ក្រុមហ៊ុន ហាយប្រ៊ីដ ហ្គាប៊ែដ បានឲ្យដឹងថាៈ ក្រុមហ៊ុន ហាយប្រ៊ីដ ហ្គាប៊ែដខូអិលម៏ ឌី បានបង្កើតឡើងនៅឆ្នាំ២០១៥ ដែលមានបុគ្គលិកបំរើការងារ ចំនួន១០នាក់ ។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកចំនួន៧៥នាក់ និងបានដំណើរការប្រតិបត្តិការ លើការប្រមូល សម្រាម នៅក្នុងក្រុងបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងស្រុកកំរៀង ខេត្តបាត់ដំបង ។

ដោយសារមើលឃើញពីការរីកចំរើន លើវិស័យឧស្សាហកម្ម មានការកើនឡើងជាលំដាប់ និងដោយ មានការយកចិត្តទុកដាក់ចំពោះការងារកន្លងមក រួមទាំងការជួយជ្រោមជ្រែងពីសំណាក់ លោកប្រធានមន្ទីរបរិស្ថាន  ផងដែរនោះ ក្រុមហ៊ុន ហាយប្រ៊ីដ ហ្គាប៊ែដ បានចុះបញ្ជីស្នើសុំអនុញ្ញាតបង្កើតទីលាន និង ប្រកបអាជីវកម្មដឹកជញ្ជូន សម្រាប់សេវាម្រមូលសំណល់ឧស្សាហកម្ម នៅខែធ្នូ ឆ្នាំ២០២០។

លោកបានបន្តទៀតថាៈក្រុមហ៊ុន មានទីតាំងចាក់សម្រាមចំនួន០២កន្លែង ទីតាំងទី១ មានផ្ទៃដីចំនួន៤,៥ហិកតា ស្ថិតនៅភូមិ ច្រកម្ទេស សង្កាត់បាវិត សម្រាប់សំណល់សាធារណៈ និងទីតាំងទី២ មានផ្ទៃដីចំនួន ៦ហិកតា ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស សម្រាប់សំណល់ឧស្សាហកម្ម។ ចំពោះដំណើរការប្រតិបត្តិការ ប្រមូលសម្រាម របស់ក្រុម ហ៊ុន គឺតាមផ្លូវសាធារណៈ តាមខ្នងផ្ទះមានចំនួន៦០០គ្រួសារ ព្រមទាំងទីតាំងប្រកបអាជីវកម្មមួយចំនួនទៀត មានដូចជា សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន រោងចក្រ ក្នុងក្រុងបាវិត។

លោក តូច ប៉ូលីវ៉ា បានមានប្រសាសន៍ថា៖បងប្អូនដែលជាកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ហាយប្រ៊ីដ ហ្គាប៊ែឆ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមសម្អាតអនាម័យនៅក្នុងក្រុងបាវិតដែលធ្វើឲ្យបរិស្ថានល្អនិងលើកកម្ពស់មុខក្រុងបាវិតក៏ជាប្រទេសកម្ពជាយើងដែលមានភ្លៀវទេសចរណ៍ធ្វើដំណើរតាមក្រុងបាវិតឆ្លងកាត់ទាំងក្នុងខេត្តក្រៅខេត្ត។

លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនដែលជាកម្មកររបស់ក្រុមហ៊ុនទាំងអស់ នាពេលកន្លងមក បានជួយសំអាត  ទាំងមុននិងក្រោយ ទីតាំង ដែលបាន យកធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ១៩កំរិតស្រាល។

លោកបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថាៈរដូវនេះគឺជារដូវត្រជាក់ហើយបងប្អូនកម្មករប្រមូលសំរាមនៅពេលព្រឹកត្រូវចេះថែរក្សាសុខភាពឲ្យបានល្អដើម្បីកុំឲ្យកើតជម្ងឺផ្តាសាយជាពិសេសគឺការពារកុំឆ្លងជម្ងឺកូវីដ១៩ឲ្យសោះពីព្រោះថាៈបើយើងឈឺវានាំឲ្យខាតបង់ទាំងពេលវេលានិងថវិកាក្នុងការព្យាបាល។

សូមបញ្ជាក់ផងដែរថាៈដើម្បីជាចំណងដៃសំរាប់បុគ្គលិកក្រុមហ៊ុនចំនួន៧៥នាក់ក្រុមការងារផ្នែកក្រៅប្រព័ន្ធនៃក្រុមការងារបក្សខេត្តបាននាំមកនូវឃីត អង្ករ និង ថវិកា មួយចំនួនយកមកចែកជូនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *