ឧត្ដមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា ដឹកនាំនាយ នាយទាហានតំបន់សឹករងព្រះវិហារចូលរួមរំលែក ទុក្ខដល់ក្រុមគ្រួសារសពជាភរិយារបស់លោកវរៈសេនីយ៍ អ៊ុន រ៉ាឌីន ដែលបានទទួលមរណភាព ដោយរោគារ

ព្រះវិហារៈ នាព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដឹកនាំនាយទាហាន តំបន់ប្រតិបត្តិការសឹករងព្រះវិហារ អញ្ជើញចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ លោកវរសេនីយ៍ឯក អ៊ុន រ៉ាឌីន មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៩ ដែលលោកមានទុក្ខជាទម្ងន់ដោយ គ្រួសាររបស់លោក ឈ្មោះ ស៊ុក សុភាព ប្រធានផ្នែកឃ្លាំងឱសថ មន្ទីរពេទ្យ ១៦មករា  ខេត្តព្រះវិហារ បាន ទទួលមរណៈភាពនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤ៈ៣០នាទីព្រឹក ក្នុងជន្មាយុ៥៤ឆ្នាំ ដោយរោគាពាធ ។

ក្នុងកម្មវិធីនេះដែរ អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចូលបច្ច័យបុណ្យចំនួន ១លានរៀល និងសម្ភារៈមួយចំនួនរួមមាន ទឹកសុទ្ធ៤កេស មី៤កេស អង្ករ១បេស្មើ៥០គីឡូ ផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *