កំពង់ធំៈ ប្រធាន សហគមន៍ សមាជិក និង ប្រជាពលរដ្ឋ ចំនួន ៧ ភូមិ មាន ចំនួន ២.០៦៥ គ្រួសារ ដែល ស្ថិតនៅក្នុង ឃុំ ក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ ទទូច សុំឱ្យ អាជ្ញា ធរមាន សមត្ថកិច្ច ប ញ្ឃ ប់ បន្ទាន់ លើ ជនខិលខូច មួយចំនួន ដែល លបលួច ចូល កាប់ ទន្ទ្រាន ព្រៃ សហគមន៍ ។ ពោលគឺ មកដល់ពេលនេះ ( ក្នុង ចន្លោះ ឆ្នាំ ២០១៦ រហូតដល់ ឆ្នាំ ២០២១) ជនខិលខូច មួយចំនួន បាន លួច ចូល កាប់ ទន្ទ្រាន បំផ្លាញ ព្រៃ សហគមន៍ វាល អូរ ក្តី អស់ ប្រមាណ ៣០ ភាគរយ លើ ផ្ទៃដី ចំនួន ៤.២១៨ ហិកតា ។
លោក ហាច សា ដាំ ប្រធាន សហគមន៍ ព្រៃឈើ អូរ វាល ក្តី បានឱ្យដឹង នៅ ថ្ងៃទី ២១ ខែធ្នូ នេះ ថាៈ សហគមន៍ នេះ បាន បង្កើតឡើង តាំងពី ឆ្នាំ ២០០១ ដែលមាន ការគាំទ្រ ការចូលរួមចំណែក ពី បងប្អូន ប្រជាពលរដ្ឋ ចំនួន ៧ ភូមិ ។ ពេលនេះ មានការ គាំទ្រ ពី អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត លុះដល់ ឆ្នាំ ២០១៧ ទើប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចេញលិខិតបញ្ជាក់ ក្នុងការ បង្កើត សហគមន៍ ខាងលើ ហើយក៏ មានការ ទទួល ស្គាល់ផងដែរ ។
ក្នុង រយៈពេល ចុងក្រោយ នេះ គឺ ឆ្នាំនេះ ក៏មាន ជនខិលខូច មួយចំនួន បាន លួច ចូល កាប់ ទន្ទ្រាន បំផ្លាញ ព្រៃ សហគមន៍ វាល អូរ ក្តី ហើយ ករណីនេះ សមត្ថកិច្ច បាន ស្រាវជ្រាវ រកឃើញ មានឈ្មោះ ហុង ថៃ អាយុ ៤៨ ឆ្នាំ បានធ្វើ សកម្មភាព កាប់ ទន្ទ្រាន ដីព្រៃ សហគមន៍ អស់ ប្រមាណ ជា ៥០ ហិកតា និង បាន លក់ ឲ្យ ទៅ ប្រជាពលរដ្ឋ ជាច្រើន ទៀតផង ។ បច្ចុប្បន្ននេះ ប្រធានសហគមន៍ក៏បាន ដាក់ពាក្យ បណ្ដឹង ប្ដឹង ទៅកាន់ តុលាការខេត្ត កំពង់ធំ ដើម្បី ចាត់ការ ជន នេះ តាម នីតិវិធី ច្បាប់ ។
លោក ហាច សា ដាំ បានបញ្ជាក់ ថាៈ ពលរដ្ឋ ដែល ចូលមក កាប់ រានទន្ទ្រាន នោះ ប្រហែល មាន គោលបំណង ចង់បាន ដី ដើម្បី លក់ដូរ បន្ត ។ ប៉ុន្តែ ខាង សហគមន៍ មិនទាន់ បានដឹង ច្បាស់ ថា មាន អ្នក នៅ ពីក្រោយ ខ្នង ដែលជា អ្នកមាន លុយ មានអំណាច ឬ យ៉ាងណា នោះទេ ព្រោះ ពេលនេះ សហគមន៍ ក៏ កំពុង សិក្សា ស្រាវជ្រាវ បន្ថែមទៀត ។
ប្រជាពលរដ្ឋ បាន ប្រាប់ ឱ្យដឹងថាៈ សហគមន៍ ព្រៃឈើ វាល អូរ ក្តី នេះ មាន សារៈ ប្រយោជន៍ ខ្លាំងណាស់ ចំពោះ ប្រជាពលរដ្ឋ នៅក្នុង ភូមិ ទាំង ៧ ខាងលើ និង ចំពោះ ប្រជាពលរដ្ឋ មកពី បណ្ដា ភូមិ ឃុំ ផ្សេងៗ ទៀត ដើម្បី មក ប្រមូល ផល អនុផល ធនធានធម្មជាតិ ។
ប្រភេទ ផល និង អនុផល ព្រៃ សំខាន់ៗ ក្នុងព្រៃ សហគមន៍ ប្រភេទ ឈើ កកោះ ស្រល់ ត្រាច ឈើទាល ច្រ ម៉ាស់ មៀនព្រៃ … ។ ល ។ ប្រភេទ អនុផល វ ល្លិ៍ រុក្ខជាតិ ឱសថ ដំឡូង ផ្លែឈើ។ ល ។ ប្រភេទ សត្វព្រៃ ស្វា ទោច ជ្រូកព្រៃ ទន្សាយ ឈ្លូស ប្រើស … ។ ល ។
លោក ប៊ុន សុធី នាយ ខណ្ឌ រដ្ឋបាល ព្រៃ ខេត្តកំពង់ធំ បាន ប្រាប់ឱ្យដឹង នា ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ នេះ ថាៈ សហគមន៍ ខាងលើនេះ គឺ ដើម្បី អភិរក្ស និង ការពារ ព្រៃឈើ សម្រាប់ ការប្រើប្រាស់ ជា លក្ខណៈ ប្រពៃណី , ដើម្បី ធានាអោយមាន ការប្រើប្រាស់ ធនធាន ព្រៃឈើ ប្រកបដោយ និរន្តរភាព , ដើម្បី អនុវត្ត គោលនយោបាយ ស្ដីពី ព្រៃឈើ របស់ រាជរដ្ឋាភិបាល កម្ពុជា ដើម្បី ធានាអោយមាន ធនធាន ព្រៃឈើ សម្រាប់ មនុស្ស ជំនាន់ ក្រោយ , និង ដើម្បី អភិរក្ស សត្វព្រៃ និង ជីវចម្រុះ។ដោយ សំបូរ

