កាកសំណល់មី អាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពជាង6តោនត្រូវបានមន្ត្រីសាខា ក.ប.ប ដុតកំទិចចោល

បន្ទាយមានជ័យ៖ មន្ត្រីសាខា ក.ប.ប ដុតកម្ទេចចោលនូវ កាកសំណល់មី(កម្ទេចមី) អាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពជាង6តោនត្រូវបានមន្ត្រីសាខា ក.ប.ប ដុតកំទិចចោល នៅថ្ងៃទី22 ខែធ្នូ ឆ្នាំ2021 នៅក្រុងប៉ោយប៉ែត។

ទំនិញមានទំងន់6405គីឡូក្រាមមាន កាកសំណល់កំទិចមីមានទំងន់2125គីឡូក្រាម ស្រាប៊ៀសឹង្ហហួសការបរិច្ឆេតទំងន់681គីឡូក្រាម ស្រាប៊ៀប៊ូឌូស័រទំងន់182គីឡូក្រាម ភេសជ្ជៈអាដេហួសការបរិច្ឆេតទំងន់182គីឡូក្រាម អាលកុលក្លែងក្លាយទំងន់2291គីឡូក្រាម ស្មើ71ពីដុង ភេជ្ជៈ កូកាកូឡា ទឹកក្រូច ដបចម្រុះនិងទំនិញខូចគុណភាពផ្សេងៗមួយចំនួនទៀត។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ជាការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិធានការពីអគ្គនាយកដ្ឋាន (ក.ប.ប) មន្ត្រីជំនាញបានសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធបានបង្ក្រាបនិងដកហូតទំនិញខូចគុណភាពរយៈ6ខែដើមឆ្នាំ2021។ ក្រោយពីបង្ក្រាប និងដកហូតរួចមក បានសុំគោលការឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីដុតកំទិចចោល។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា៖ រាល់ទំនិញដែលខូចគុណភាណដែលមន្ត្រីជំនាញបង្ក្រាបដកហូតបាននៅចុងឆ្នាំ2021នេះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ និងករណីម្ចាស់ស្ថានីយ៍ប្រេងដែលមន្ត្រីជំនាញរកឃើញដែលលក់សាំងមិនគ្រប់លីត្រដូចជាលក់សាំង100លីត្របានត្រឹមតែ90លីត្រ បាញ់តែខ្យល់ចូល ជាបទល្មើសមួយដែលត្រូវមានវិធានការ និងអ្នកលក់ទំនិញខូចគុណភាព និងមិនត្រូវដាក់លក់កម្ទេចមីកញ្ចប់តូចៗ ដែលជាកាកសំណល់មី បោសប្រមូលពីយកមកវិចខ្ចប់ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន ជាពិសេសកុមារតូចៗ ដែលនៅតាមសាលារៀនជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *