ប្រជាពលរដ្នស្នើរឲ្យអាជ្ញាធរស្រុកសណ្ដាន់ចាត់វិធានការលើអ្នកចាក់ដីលុបបឹងអូរក្រញ៉ាក

កំពង់ធំ៖ប្រជាពលរដ្នស្នើរអោយអាជ្ញាធរស្រុកសណ្ដាន់ចាត់វិធានការជាបន្ទាន់ក្នុងការជីកកកាយយកអាចម៍ដីចេញពីមាត់បឹង អូរក្រញាក់ដើម្បីរក្សាទំហំបឹង កុំអោយមានអ្នកបំពាន់រំលោភយកដីមាត់បឹងធ្វើជាកម្មសិទ្ធនិងដើម្បីរំដោះទឹក ទុក្ខប្រើប្រាស់

ប្រជាពលរដ្នមួយចំនួនហួសចិត្ត ដោយពោលពាក្យថា (ពិតជាថ្លើមធំពាសមេឃមែន) ហ៊ានចាក់ដីលុបចំណីមាត់បឹង អូរក្រញាក់ យកធ្វើជាកម្មសិទ្ធិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិកន្ទី  ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពងធំ យកធ្វើជាកម្មសិទ្ធិដោយមិនញញើតច្បាប់ មិនដឹងជាអាជ្ញាធរពួកគាត់បានឃើញ បានឃាត បានហាម ឬក៏បើកដៃនោះទេ ?ទើបធ្វើអោយដំណើរការចាក់ដីលុបមាត់បឹងនេះធ្វើបានយ៉ាងរលូននិងបានសំរេចបែបនេះ។

បឹងអូរក្រញាក់ជាបឹងធម្មជាតិ ជាកន្លែងកំសាន្ដសំរាប់់ភ្ញៀវជាតិ និងអន្ដរជាតិ និងជាអាងស្ដុបទឹកដ៏ធំជាងគេ សំរាប់ការប្រើប្រាស់ក្នុងវិស័យកសិកម្ម ក្នុងការធ្វើស្រែប្រាំង ស្រែវស្សា និងសំរាប់សត្វពាហនះគ្រប់ប្រភេទ តែបច្ចុប្បន្នត្រូវបានគេចាក់លុបមាត់បឹងជាបណ្ដើរៗធ្វើអោយពលរដ្នមានការព្រួយបារម្ភនៃការការរួមតូចនៃផ្ទៃបឹង។

ពាក់ព័ន្ធនិងរឿងចាក់ដីលុបមាត់បឹង លោក ស្រីសៀក មេឃុំមានរិទ្ធ បានផ្ដល់បទសម្ភាសតាមទូស័ព្ទថា លោកបានដឹងឈ្មោះអ្នកចាក់ដីហើយ តែដោយលោកស្រីជាប់រវល់.មិនទាន់បានកោះហៅជនម្នាក់នោះអោយមកកាយអាចម៍ដីចេញវិញតែលោកស្រីនិងប្រជុំក្រុមប្រឹក្សាឃុំ.ដើម្បីពេលកំណត់ពេល.កោះហៅជនខាងលើមកអនុវត្តន៍តាមច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *