វង់ល្បែងជល់មាន់មួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបនៅឃុំសំឡី ស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖នៅថ្ងែទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ និង២៥នាទីក្រោយពីមានការចុះផ្សាយព័ត៌មានថាមានវង់ល្បែងជល់មាន់ភ្លាមលោកអភិបាលស្រុកបញ្ជាអោយកម្លាំងសមត្ថកិច្ចបង្ក្រាបភាមៗដោយមិនបង្អង់យូរឡើយ។

ក្នុងករណីបង្ក្រាប់នេះដែរដោយមានការចង្អុលបង្ហាញពីលោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបញ្ជាអោយកម្លាំងនគរបាលស្រុកកំពង់រោទ៍ រួមនឹងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំឡី ចុះទៅបង្រ្កាបទីតាំងជល់មាន់ មួយកន្លែងនៅផ្ទះរបស់ឈ្មោះ គាំ ថាវី  ភេទស្រី អាយុ 56ឆ្នាំ ស្ថិតនៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍។

ពេលកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ពុំមានឃើញការជល់មាន់ និងមនុស្សទេ (មនុស្សរត់បាត់អស់)។

កម្លាំងនគរបាលយើងប្រមូលបានភស្តុតាង រូមមានជរ័ស្នោព័ត៌ខ្មៅសំរាប់រុំជារង្វង់មូលសំរាប់ជល់មាន់។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសំឡីបានយកជរ័ពណ៍ខ្មៅទាំងនោះមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសំឡី។

ចំណែកឯម្ចាស់ផ្ទះកម្លាំងជំនាញបានធ្វើកិច្ចសន្យាអប់រំអោយឈប់ប្រព្រឹត្តលេងល្បែងជល់មាន់តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *