ខេត្តស្វាយរៀង៖នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១លោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលរំលឹកឡេីងវិញ ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ដល់លោក លោកស្រីប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ទាំង ១៣ចំណុះសាលាក្រុង និងស្មៀនសង្កាត់ ទាំង ៧ក្នុងក្រុង។
ថ្លែងក្នុងឱកាសនោះដែរ លោកអភិបាលក្រុង បានមានប្រសាសន៍កោតសរសេីរដល់មន្រ្តីរាជការសាលាក្រុងស្វាយរៀង ដែលកន្លងតែងតែខិតខំបំពេញតាមតួនាទីភារកិច្ចរបស់ខ្លួនប្របកដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានគំនិតច្នៃប្រឌិតស្របតាមការណែនាំ និងស្ថានភាពជាក់ស្តែង ជំរុញឱ្យការងារមានការរីកចម្រេីន។
លោកក៏បានបន្តទៀតថា ចំពោះអង្គភាពផ្តល់សេវាត្រូវបន្តខិតខំធ្វេីយ៉ាងផ្តល់សេវាជូនប្រជាពលរដ្ឋដោយតម្លាភាព និងឆាប់រហ័ស និងបង្កភាពងាយស្រួលដល់អ្នកទទួលសេវា។ លោក អភិបាលក្រុងស្វាយរៀង បានផ្តាំផ្តេីរដល់សិក្ខាកាមដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡេីងវិញ ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង សូមយកចិត្តទុកដាក់សិក្សា និងចូលរួមជាមួយគ្រូឧទេ្ទស នូវចំណេះដឹងរដ្ឋបាល និងបទពិសោធការងារ ដេីម្បីឱ្យសិក្ខាកាមទាំងអស់ទទួលបានពុទ្ធិសម្រាប់យកទៅអនុវត្តតាមតួនាទីភារកិច្ចធានាបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ។

