សកលវិទ្យាល័យខេមរៈរៀបចំកម្មវិធីវាយតម្លៃការពារនិខេមបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត

ខេត្តស្វាយរៀង៖នៅថ្ងៃទី២៣ខែឆ្នាំ២០២១នេះសកលវិទ្យាល័យខេមរៈបានរៀបចំកម្មវិធីវាយតម្លៃការពារនិខេមបទបញ្ចប់ការសិក្សាថ្នាក់ជាតិបញ្ចប់សារណាបណ្ឌិតបេក្ខជនបណ្ឌិត ចិន សាធាន ពិធីនេះធ្វើឡើងនៅអគារសិក្សាសកលវិទ្យាល័យខេមរៈផ្ទាល់តែម្តង។

សូមជម្រាបជួនផងដែរថា៖បេក្ខជនបណ្ឌិតដែលត្រូវឡើងការពារនិខេមបទលើវិធានបទនោះគឺលោក ចិន សាធាន បេក្ខជនជំនន់ទី៧ជំនាញនីតិសាស្ត្រការពារលើវិធានបទដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាករណីសិក្សានៅខេត្តស្វាយរៀងដោយទទួលបាននិទ្ទេសល្អនិងជោគជ័យទៅឯកទេសនីតិឯកជន(បណ្ឌិតច្បាប់)ដោយចូលរួមពីគណៈកម្មាធិការចំនួន៧រូប។

គួរបញ្ជាក់ផងដែរថា៖យោងតាមលិខិតលេខ៤១២០ អយក ឧសន នៃក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី១៦ខែឆ្នាំ២០២១កន្លងទៅបានឧទ្ទេសនាមចាត់តាំងគណៈកម្មាធិការ ការពារនិខេមបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន៧រូបរួមមាន៖

ទី១.លោកបណ្ឌិត ឌីពុធ ធារ៉ា ជំនាញឯកទេស វិទ្យាសាស្ត្រនយោបាយ ជាប្រធាន

ទី២.លោកបណ្ឌិត អ៊ុម សុភក្រ ឯកទេសនិសាស្ត្រគ្រូវាយតម្លៃទី១

ទី៣.លោកបណ្ឌិត តេង ប៊ុនធុន ឯកទេសនិសាស្ត្រគ្រូវាយតម្លៃទី២

ទី៤.លោកបណ្ឌិត ហាក់ ហ៊ន ឯកទេសនិសាស្ត្រគ្រូវាយតម្លៃទី៣

ទី៥.លោកបណ្ឌិត សឿ សុវណ្ណធាជ ឯកទេសនិសាស្ត្រជាសមាជិក

ទី៦.លោកបណ្ឌិត រស់ រ៉ាវុធ ឯកទេសវិទ្យាសាស្ត្រនយោបាយ ជាសមាជិក

ទី៧.លោកបណ្ឌិត សូ សុមាលី ឯកទេសនិសាស្ត្រ ជាសមាជិក។

ថ្នាក់ដឹកនាំនៃសកលវិទ្យាល័យទាំងមូលរួមទាំងគណៈកម្មាធិការវាយតម្លៃទាំងអស់សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាបេក្ខជនបណ្ឌិត ចិន សាធាន ខិតខំប្រឹងប្រែងការពារលើវិធានបទរបស់ខ្លួនឲ្យអស់ពីសមិទ្ធភាពដើម្បីឈានដល់ការសម្រេចនិងជោគជ័យក្នុងការការពារនិខេមបទថ្នាក់បណ្ឌិតរបស់ខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *