សាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ ប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២១និងលើកទិសដៅបន្តឆ្នាំ២០២២ព្រមទាំងសំណេះសំណាលសួរសុខទុក្ខដល់សមាជិកសមាជិការ

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារ៖នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១នេះ សាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ ប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២១និងលើកទិសដៅបន្តឆ្នាំ២០២២ព្រមទាំងសំណេះសំណាលសួរសុខទុក្ខដល់សមាជិកសមាជិការ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត នុត សុធា ប្រធានសាខាសមាគ សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ និងមានការចូលរួមពីប្រធានអនុប្រធានសមាជិកសមាជិការសាខាទាំង៨ក្រុងស្រុក ជាច្រើននាក់ផងដែរ។

លោកវេជ្ជបណ្ឌិត នុត សុធា ប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ បាននាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ពីថ្នាក់ដឹកនាំសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ឯកឧត្តមបណ្ឌិតប្រធាន ម៉ិញ បានកុសល់ និងជាពិសេសឯកឧត្តម ហ៊ុន ម៉ានិត មកប្រគេនជូនដល់តេជគុណព្រមទាំងបងប្អូនថ្នាក់ដឹកនាំសាខាអនុសាខាសមាជិកសមាជិកាដែលបានចូលរួមដោយឆន្ទះនិងបេះដូងក្នុងសកម្មភាពមនុស្សធម៍នេះ។

លោកបានបន្តថាក្នុងឆ្នាំ២០២១នេះយើងបានសម្រេចសកម្មភាពមនុស្សធម៍ចំនួន១៩៨សកម្មភាព និងប្រើប្រាស់ថវិការអស់ចំនួន១១៨ ៩៥៥ ៥០០រៀល និងគ្រឿងឧបភោគបរិភោគផ្សេងទៀត។ដោយសារតែការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាខា អនុសាខា សមាជិកសមាជិកាព្រមទាំងព្រះសង្ឃនិងសប្បុរសជនទូទាំងខេត្តរួមគ្នាធ្វើសកម្មភាពមនុស្សធម៍ដោយឆន្ទះ លះបង់ទាំងពេលវេលា ទ្រព្យធនគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋនិងសមាជិកសាខាសមាគមដែលមានការខ្វះខាត ហើយដោយបានឃើញសកម្មភាពសស្រាក់សស្រាំបែបនេះទើបថ្នាក់ដឹកនាំសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ឯកឧត្តម បណ្ឌិតប្រធាន ម៉ិញ បានកុសល់ និងជាពិសេសឯកឧត្តម ហ៊ុន ម៉ានិត បានប្រែក្លាយក្រុមការងារយើងទៅជាសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ ពេញសិទ្ធតែម្តងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិតក៏បានផ្ទាំផ្ញើរដល់សមាជិកទាំងអស់សូមអោយនាំគ្នាបន្តចូលរួមថែរក្សាសន្តិភាពសម្រាប់ប្រទេសកម្ពុជាយើងត្រូវតែបោះឆ្នោតជូនដល់គណៈបក្សប្រជាជនកម្ពុជាដើម្បីថែរក្សាសន្តិភាពបន្តទៀត។សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តព្រះវិហារសូមគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *