អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រី ត្រូវបង្រួមនីតិវិធី ឲ្យបានស្រួលក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ណែនាំ   ដល់ អាជ្ញាធរ មូលដ្ឋានគ្រប់ឃុំ  ត្រូវ បង្រួម នីតិវិធី ធ្វើយ៉ាងណា   ឲ្យ បាន ស្រួល ក្នុង ការ បម្រើ សេវា រដ្ឋបាល ជូន ប្រជាពលរដ្ឋ  ឲ្យ បានលឿន   ប្រកប ដោយ ប្រសិទ្ធភាព  គុណភាព  និង ការ ជឿ ទុកចិត្ត  ។ ការ ស្នើ ឡើង  យ៉ាង ដូច្នេះ ក្នុង ពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ  អគារ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ កោះអណ្ដែត  ស្រុកស្រីសន្ធរ  នាព្រឹក ថ្ងៃទី ២៦  ខែធ្នូ  ឆ្នាំ ២០២១  ។

ក្នុង ពិធី នោះ ដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ណែនាំ  ដល់ អាជ្ញាធរ មូលដ្ឋាន  ឲ្យ បន្តការ យកចិត្តទុកដាក់  ក្នុង ការ បង្កើននូវ ប្រសិទ្ធភាព   និងគុណភាព  នៃ ការ ផ្ដល់ សេវា រដ្ឋបាល ថ្នាក់ ឃុំ   ជំរុញ ធ្វើយ៉ាងណា កុំ ឲ្យ ប្រជាពលរដ្ឋ  មាន ការ ត្អូញត្អែរ  ព្រោះតែ អូស បន្លាយ ពេលវេលា  ដេីម្បី ចង់បាន លាភសក្ការៈ  មិន សមស្រប   ទៅតាម ការ កំណត់ នៃ ច្បាប់   ពោលគឺ  ត្រូវ បង្រួម នីតិវិធី ឲ្យ បានស្រួល ដោយស្រួលទាំង ការផ្តល់ សេវា  ហេីយ ប្រជាពលរដ្ឋ ក៏ស្រួល ក្នុង ការ  ទទួល សេវា ផងដែរ  ។

ឯកឧត្តមអភិបាលខេត្ត   បាន ណែនាំ ដល់ អាជ្ញាធរ ស្រុកស្រីសន្ធរ  ត្រូវ  បន្ត ការ  ថែ រក្សា សន្តិសុខ សណ្តាប់ ធ្នាប់ ជូន ប្រជាពលរដ្ឋ ឲ្យ បាន ល្អប្រសើរ   ពោលគឺ ត្រូវ ខិតខំ លប់  បំ បាត់ រាល់ សកម្មភាព  បទល្មើស    ល្បែង ស៊ីសង ខុសច្បាប់ គ្រប់ ប្រភេទ   ដែលមាន ដូច ជា ការ បញ្ជល់មាន់  ឬ ល្បែង កន្ទុយ លេខ ជាដើម   ព្រោះ  វា មិន ចំណេញ ដល់ ប្រជាពលរដ្ឋ  និង គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ឡេីយ  ។

ជាមួយគ្នា នោះ  ឯកឧត្តម អភិបាលខេត្ត  ក៏បាន ប្រកាស  ផ្តល់ ផ្លូវ បេតុង អាមេ  មួយ ខ្សែ ជូន ប្រជាពលរដ្ឋ  ក្នុង ឃុំ កោះអណ្ដែត   ព្រមទាំង ជំរុញដល់ មន្ត្រី ពាក់ព័ន្ធ  ឲ្យបន្ត ធ្វើ  ការ កសាង ផ្លូវបេតុង បន្ថែមទៀត  និង ស្តារ ច្រាំងទន្លេ ដែល រងការ បាក់ស្រុត   ដេីម្បី ដោះស្រាយ បញ្ហា ប្រឈម នៅ មូលដ្ឋាន  ។

ក្នុងនាម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា  និង ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា  បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក  លោកស្រី  ប្រធាន អនុប្រធាន សមាជិកក្រុមការងារ ចុះជួយ ឃុំ កោះអណ្ដែត  និងសប្បុរសជន ដែលមានស្មារតីលះបង់ ក្នុង ការ បរិច្ចាគថវិកាផ្ទាល់ខ្លួន ដេីម្បី រួមគ្នាដំណើរការ កសាង ស្នាក់ការ បក្ស  ដែលសរុប ជាង៥០ម៉ឺន ដុល្លារ  ដេីម្បី  សាងសង់ សមិទ្ធផលអគារ នេះ និង របង ការពារ ផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *