លោកជំទាវ តោ ពិឡា ចែកភួយជូនពលរដ្ឋ៧០នាក់ និង ផ្ដល់ ថវិកា មួយចំនួន ជូន ស្ត្រី ទេីប សម្រាល កូន ក្នុងស្រុកព្រៃឈរ

កំពង់ចាម : លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចែកភួយជូនប្រជាពលរដ្ឋចំនួន៦ភូមិ និង ផ្ដល់ ថវិកា មួយចំនួន ជូន ស្ត្រី ទេីប សម្រាល កូន ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ តោ ពិឡា បាន លេីកឡេីងថា ជារៀងរាល់ឆ្នាំនៅពេលធ្លាក់ខ្យល់ត្រជាក់ ប្រជាពលរដ្ឋមានការឆ្លងនូវជំងឺផ្តាសាយ ក៏ប៉ុន្តែឆ្នាំកន្លងមក ក៏ដូចឆ្នាំនេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល មានការគំរាមកំហែងដោយជំងឺកូវីដ-១៩ ហើយនៅពេលចុះត្រជាក់ប្រជាជនយើងអាចប្រឈមនឹងជីងឺផ្តាសាយ ។ ដូច្នេះយើងត្រូវការគ្រប់គ្រងជំងឺស្តាសាយ និងជំងឺកូវីដ-១៩ទាំងអស់គ្នា។ តាមការព្យាករណ៍កម្ពុជា មានការចុះត្រជាក់ជាងឆ្នាំកន្លងមក ទើបសម្តេចតេជោបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានយកអាវរងារ ភួយ ចែកជូនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដើម្បីទប់ទល់នឹងភាពត្រជាក់ ហើយនេះជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់ សម្តេចតេជោ ជូនចំពោះចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ក៏ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ។
លោកជំទាវ បានកោតសរសើរអាជ្ញាធរឃុំបឹងណាយ ដែលតែងតែគិតគូរពីការងារសន្តិសុខ សុវត្ថិភាព និងបរិស្ថាននៅមូលដ្ឋាន ជាពិសេស គឺសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរានៅក្នុងមូលដ្ឋាន និងឈ្វេងយល់ពីការលំបាក ការខ្វះខាតរបស់លោកយាយ លោកតា គ្រប់ពេលវេលា សូមលោកតា លោកយាយ បន្តគាំទ្រដល់ពួកគាត់ ដើម្បីគាត់មានលទ្ធភាពបម្រើបងប្អូនបន្តទៀត។
គួរ បញ្ជាក់ ថា អំណោយភួយផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងចំនួន ៧០នាក់ មកពី៦ភូមិ ក្នុងឃុំបឹងណាយ និងជូនថវិកាដល់ស្ត្រីទើបសម្រាលកូនចំនួន ១៣នាក់ និងជូនគ្រួសារមរណៈភាព ២គ្រួសារ ដោយក្នុង១គ្រួសារ ទួលថវិកា ១០០.០០០រៀល ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *