លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន

ប៉ៃលិន៖ព្រឹកថ្ងៃចន្ទ  ទី២៧  ខែធ្នូ  ឆ្នាំ២០២១  លោកជំទាវ  បាន  ស្រីមុំ  អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន  បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន   ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង អបរំ យុវជន និងកីឡា លោក អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ ជាប្រធាន អនុប្រធានមណ្ឌលប្រឡង លោកគ្រូ អ្នកគ្រូជាអនុរក្ស ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីកាត់ និងបើកវិញ្ញាសាសម្រាប់ការប្រឡងបាក់ឌុបថ្ងៃនេះលោកជំទាវ ក៏បានផ្តល់កម្លាំងចិត្ត និងបានលើកទឹកចិត្តដល់ក្មួយៗមកប្រឡងឲ្យខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព និងចំណេះដឹងចេះចាំក្នុងខ្លួន ដើម្បីដណ្តើមជ័យលាភីឲ្យបានជាប់និទ្ទេស A និងប្រឡងជាប់ឲ្យបានគ្រប់គ្នា។ ជាមួយគ្នានេះ ក៏ត្រូវរក្សាសុវត្ថិភាពផ្ទាល់ខ្លួនមកប្រឡងឲ្យបានទាន់ពេលវេលា ថែទាំសុខភាព និងការធ្វើដំណើរទៅមកក្នុងពេលប្រឡង ។

យោងតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា មណ្ឌលប្រឡងសរុបចំនួនមាន០២មណ្ឌល មានបេក្ខជនប្រឡង ៥០៥នាក់ ក្នុងនោះសិស្សស្រី ២៧៧នាក់ ដោយមានថ្នាក់វិទ្យាសាស្ត្រ០១មណ្ឌល សិស្ស ថ្នាក់វិទ្យាសាស្ត្រសង្គម០១មណ្ឌល ដែលមានទីតាំងស្ថិតនៅ វិទ្យាល័យ ហ៊ុន សែនក្រុងទេពនិម្មិត ក្នុងក្រុងប៉ៃលិន។ដោយ៖នីយ៉ា

Leave a Reply

Your email address will not be published. Required fields are marked *