អភិបាលខេត្តកំពង់ចាម ណែនាំ ប្រធាន មន្ទីរ កិច្ចការ នារី ចូល កាន់ តំណែងថ្មី ត្រូវមានសិល្បៈចែករំលែក ទេីបមានសមគ្គីភាពផ្ទៃក្នុង

កំពង់ចាម :  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  ឯកឧត្តម  អ៊ុន  ចាន់ដា  បាន ថ្លែង ថា  ពេល ធ្វើ ជា ថ្នាក់ដឹកនាំ   ជា មេ គេ ហើយ  គឺពិត ជាមាន អម្រែក ធ្ងន់ ណាស់  ដូច្នេះ ត្រូវ ទាមទារ ឲ្យ  មានសិល្បៈ  នៃ ការ ចែករំលែក  ទេីប មាន សាមគ្គីភាព ផ្ទៃក្នុង   ព្រោះ ថា ការ យកចិត្ត ទុកដាក់ ចំពោះ មន្ត្រី ក្រោម ឱវាទ  គឺជា គន្លឹះដ៏ សំខាន់  ធ្វើ ឲ្យ មន្ត្រី រាជការ  គោរព  និង មាន ស្មារតី ចូលរួម បំពេញ ការងារ ប្រកប ដោយ ឆន្ទៈ ខ្ពស់ ។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ពិធី ប្រកាស តែងតាំងលោកស្រី ស៊ាង វណ្ណលក្ខិណា  ចូលកាន់  តំណែងជា ប្រធាន មន្ទីរ កិច្ចការ នារី ខេត្តកំពង់ចាម  នាព្រឹក ថ្ងៃ ទី ២៧ ខែធ្នូ   ឆ្នាំ ២០២១  ក្រោម វត្តមាន  លោកជំទាវ  វេជ្ជបណ្ឌិត  អ៊ឹង  កន្ថាផាវី  រដ្ឋមន្ត្រី ក្រសួង កិច្ចការ នារី  និង ឯកឧត្តម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្ត កំពង់ចាម  ។

ថ្លែង ក្នុង ពិធី នោះ ដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្ត កំពង់ចាម  បាន លេីក ឡើង ថា  បច្ចុប្បន្ននេះ  រាជរដ្ឋាភិបាល កម្ពុជា  បាន កំពុង កំណែទម្រង់ ស៊ី ជម្រៅ គ្រប់ ជ្រុងជ្រោយ នោះ  ក្នុង នាម ជា ថ្នាក់ ដឹកនាំ មន្ទីរ ជំនាញ  ត្រូវ មាន ការ ធានា រ៉ាប់រង នូវតួរនាទី  និង ភារកិច្ច ស្នូល របស់ អង្គភាព  គឺជា ប្រការ សំខាន់  ដែល ត្រូវ យក ចិត្ត ទុកដាក់  និង បំពេញ តួនាទី  ភារកិច្ច  ឲ្យ បាន ខ្ជាប់ខ្ជួន គ្រប់ ពេល វេលា  និង ហ្មត់ចត់ បំផុត ។ ឯកឧត្តម អភិបាល ខេត្ត  ក៏បាន ណែនាំ ដល់លោកស្រីប្រធាន មន្ទីរ  ដែល ទើប ទទួល បាន ការ ប្រគល់ ភារកិច្ច ថ្មី  ត្រូវ ខិតខំ បំពេញ ការងារ ឲ្យ អស់ ពី សមត្ថភាព  លទ្ធភាព  ទេពកោសល្យ  ការ ប៉ិនប្រសប់  និង គំនិត ច្នៃប្រឌិត រស់ រវើក  ក្នុង ស្មារតី យក ចិត្ត ទុកដាក់   លេីការ  ដឹកនាំ  និង ភាពទទួល ខុសត្រូវ ខ្ពស់ ផងដែរ  ។

ក្នុង ពិធី នោះដែរ  លោកជំទាវរដ្ឋមន្ត្រី ក្រសួង កិច្ចការ នារី  បានធ្វើការណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យ បានល្អ ដើម្បីធានានិរន្តរភាពការងារប្រកបដោយប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទ ឲ្យ បានល្អប្រសើរ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការ ឲ្យ បាន ល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពនានា ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឲ្យ កាន់តែមានការរីកចម្រើន  ។

ជាមួយគ្នា នោះ  លោកជំទាវ រដ្ឋមន្ត្រី  ក៏ បាន ថ្លែង អំណរគុណ  សម្តេច តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃ កម្ពុជា  ដែល សម្តេច បាន ខ្នះខ្នែង ក្នុង ការ ផ្ដល់ វ៉ាក់សាំង  ជូន ប្រជាពលរដ្ឋ   ដេីម្បី កាត់បន្ថយ ការ ស្លាប់ បាត់បង់ ជីវិត  ហើយ ក៏ សូម បន្ត ការ ប្រុងប្រយ័ត្នចំពោះ ការ ឆ្លង ជំងឺ កូវីដ បម្លែង ថ្មី   ដើម្បី រក្សា អាយុ ជីវិត យើង រហូត ឆ្នាំ   ២០៣០ -២០៥០  ដេីម្បី មេីល ការ រីកចម្រើន របស់ ប្រទេស ជាតិ ផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *