ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា សមាជិកគណៈកម្មាធិការ កណ្ដាល សសយក តំណាងលោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញដឹកនាំគណៈកម្មាធិការ សសយក ខេត្ត សមាជិក សមាជិកាអចិន្រ្តៃយ៍ សសយក ខេត្ត គណៈកម្មាធិការ សសយក ក្រុងបាវិត នាំយកសម្ភារគ្រឿងឧបភោគបរិភោគ សម្ភារសុខាភិបាល របស់សហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់សហភាពយុវជនកុម្មុយនីស្តហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកស្រី ង្វៀន ធីជុយម៉ាយ និងប្រតិភូអមដំណើរ ដើម្បីប្រើប្រាស់ និងជួយគ្នាក្នគ្រាលំបាក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងប្រទេសវៀតណាម។
ឆ្លៀតក្នុងពិធីប្រគល់នេះផងដែរ លោកក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឌី វិជ្ជា ប្រធាន សសយកខេត្ត មកជូនដល់សហភាពយុវជនកុម្មុយនីស្តហូជីមិញផងដែរ៕

